លែង​ឃើញ​ចេញ​សិចស៊ី ឥឡូវ ជា លាងឈែ ឡើង​អង់អាច​ខ្លាំង ពេល​ស្លៀក​ឈុត "ទេពនិករ" ជាមួយ ប៊ី សុធារី

  • 2020-10-14 07:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រស់​សង្ហា ជា លាង​ឈែ ដែល​ប៉ុន្មាន​ខែ​មុន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​តាម​រយៈ​រូបភាព​សិល្បៈ​សិចស៊ី​ជា​ច្រើន​លើក​នៅ​លើ​បណ្ដាញ​សង្គម​នោះ នៅ​ពេល​នេះ បាន​ទាញ​យក​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀត​តាម​រយៈ​ឈុត​បែប​ព្រះរាជា​ខ្មែរ​សម័យ​មុន​វិញ។

នេះ​ជា​ទិដ្ឋភាព​ថ្មី​មួយ ដែល​គេ​សង្កេត​ឃើញ​សិល្បករ សិល្បការិនី​ខ្មែរ​ច្រើន​នាក់​បាន​រួម​គ្នា​ថត​បង្ហាញ ក៏​ដូច​ជា​លើក​កម្ពស់​សំលៀកបំពាក់​បុរាណ​របស់​ខ្មែរ ដែល​មុន​នេះ គេ​ឃើញ​លោក ជា វណ្ណារិទ្ធ អ៊ុន សិទ្ធា និង​កញ្ញា ទឹម រដ្ឋា ជា​ដើម​បាន​ថត​បង្ហាញ​បន្ត​បន្ទាប់។ ងាក​មក​លើក​នេះ​វិញ លោក ជា លាង​ឈែ ក៏​បាន​ចាប់​ដៃគូ​គ្នា​ជាមួយ​នឹងកញ្ញា ប៊ី សុធារី ​អតីត​បវរកញ្ញា​ចក្រវាឡ​កម្ពុជា ២០១៧។

ឈុត​ដែល​តារា​ប្រុស​គូ​នេះ​យក​មក​ស្លៀក​គឺ​មាន​ឈ្មោះ​ថា "ទេពនិករ"។ សាមី​ខ្លួន​តារា​ប្រុស បាន​បញ្ជាក់​ថា ឈុត​នេះ តាម​ប្រវត្តិ គឺ​គ្រង​ដោយ​ទេវបុត្រ ឬ​ទេវតា​ដែល​គ្រប់គ្រង​❤️ ទិសទាំង៨​។ សម្រាប់​ការ​យក​មក​ច្នៃ​ពាក់​នា​ពេល​នេះ​វិញ តួ​មកុដ​​ប្រុស ច្នៃ​ចេញ​ពី​មកុដ​នាយរង​ ដោយ​បន្ថែម​ដោយ​ឆព្វណ្ណរង្សី ដើម្បី​អោយ​តួ​អង្គ​ដែល​ពាក់​មើល​ទៅ មាន​ភាព​ខុស​ប្លែក​ពី​មនុស្ស​ធម្មតា​ មើល​ទៅ​មាន​រិទ្ធី​បារមី។

ចំពោះ​ការ​ការ​រចនា គឺ​មាន​ការ​ប្រើ​ប្រាស់​ម៉ូដ​បច្ចុប្បន្ន និង​បុរាណ​ក្នុង​សម័យ​កណ្ដាល​មក​ច្របាច់​បញ្ចូល​គ្នា បង្កើត​បាន​រូបរាង​ថ្មី​កាន់​តែ​ទាក់​ទាញ។ ដោយ​ឡែក មកុដ​របស់ នារី​វិញ មិន​មាន​ការ​បញ្ជាក់​នោះ​ទេ។ តោះ...ឥឡូវ​ទស្សនា​សិល្បករ សិល្បការិនី​របស់​យើង​ក្នុង​ឈុត "ទេពនិករ" ទាំង​អស់​គ្នា!!!

រូបភាព៖​ផ្ដល់​ដោយ លាងឈែ (ក្រេឌីត៖ AB Studio)

អត្ថបទ៖ ទារិកា

អត្ថបទថ្មី