តោះ...​មើល​មុខ​កូន​ដំបូង​របស់ ម៉ាក់ សែនសូនីតា ដែលទើបកើតមុននេះទាំង​អស់​គ្នា!

  • 2020-10-15 11:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ម៉ាក់ សែនសូនីតា បាន​សម្រាល​កូន​ដំបូង​របស់​នាង​ដោយ​សុវត្ថិភាព​នៅ​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០២០ នេះ។ រូប​នាង និង​កូន​ប្រុស​ទើប​កើត​នោះ គឺមាន​សុខភាព​ល្អ ដោយ​កូន​មាន​ទម្ងន់​៣.៦​គីឡូក្រាម។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​​ ម៉ាក់ សែនសូនីតា បាន​សម្រាល​កូន​ប្រុស​ដំបូង​នេះ តាម​បែប​ធម្មជាតិ ឬ​ដោយ​វះកាត់​នោះ​ទេ ព្រោះ​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​សម្រាល នាង​បាន​បញ្ចេញ​សារ​មួយ​ដល់​សាធារណជន​ថា នាង​ចង់​សម្រាល​កូន​ដំបូង​នេះ​តាម​ធម្មជាតិ ប៉ុន្តែ​ខ្លាច​ឈឺ​យូរ​ពេក។

ម៉ាក់ សែន​សូនីតា បាន​សម្រេច​ចិត្ដ​សម្រាល​កូន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ឯកជន​មួយ​ឈ្មោះ Orchid Koh Pich Hospital រាជធានី​ភ្នំពេញ។ កូន​ប្រុស​ដែល​ទើប​សម្រាល​នេះ ត្រូវ​បាន​ឪពុក​របស់​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា ប៉ុល បូនីតតូ៕

តោះ​ទៅ​មើល​រូប​ថត​ពី​ស្ថានភាព​ម៉ាក់ សែនសូនីតា និង​កូន​របស់នាង ទើប​សម្រាល​ទាំង​អស់​គ្នា៖

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ