ពលរដ្ឋរងគ្រោះ​ដោយសារទឹកជំនន់នៅ​ឃុំ២ ក្នុងខេត្តបាត់ដំបង ទទួលអំណោយ​ពីសប្បុរសជន!

  • 2020-10-17 04:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយឈរលើក្របខណ្ឌមនុស្សធម៌ និងសាមគ្គីធម៌ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃភោជនីយដ្ឋានសួគ៌ា ក្រុមហ៊ុនមេហ្គាឌីស (Megadis Co Ltd.,) ក្រុមហ៊ុនគ្រឿងសម្អាង Coverderm និងសប្បុរសជនជាច្រើនទៀត បានចូលរួមបរិច្ចាគថវិកា សម្ភារៈ និងស្បៀងអាហារ ដើម្បីរួមចំនែក ក្នុងការជួយសំរាលដល់ការដោះស្រាយផលវិបាកប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុង ឃុំស្នឹង ស្រុកបាណន់ និង ឃុំអូដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សម្ភារៈដែលសប្បុរសជន បាននាំយកទៅជួយប្រជាពលរដ្ឋ រួមមាន៖

  • អង្ករ ៣តោន

  • ត្រីខកំប៉ុង ៣០០យួរ

  • មី ៣០០កេស

  • ទឹកស៊ីអ៊ីវ ១០០យួរ

  • ប្រេងឆា ២០០ប៊ីដុង

  • និងថវិកាមួយចំនួន

សូមជម្រាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលកំពុងទទួលរងគ្រោះដោយបាតុភូធម្មជាតិទឹកជំនន់។

សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព និងសូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ៕

អត្ថបទពេញនិយម