រឿងដ៏គួរឲ្យអស់សំណើចចំនួនពីរ ក្នុងថ្ងៃសម្រាលកូនរបស់ តូតា ទើបបែកធ្លាយ!
- 2020-10-22 02:08:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដ៏គួរឲ្យអស់សំណើចចំនួនពីរ ក្នុងថ្ងៃសម្រាលកូនរបស់ តូតា ទើបបែកធ្លាយ!
ចន្លោះមិនឃើញ
ក្រោយពីសម្រាលកូនដោយសុវត្ថិភាពកាលពីសប្ដាហ៍មុន តារាសម្ដែង ម៉ាក់ សែនសូនីតា ទើបមានពេលអង្គុយមើលឡើងវិញនូវវីដេអូថតចេញពីសកម្មភាពក្នុងពេលសម្រាលរបស់នាង។ តូតា បានឃើញសកម្មភាពដ៏គួរឲ្យអស់សំណើចរបស់ប្ដីចំនួនពីរចំណុច ទើបនាងសម្រេចហែកកេរ្តិ៍ប្ដីនៅពេលនេះ។
តូតា និយាយថា "ប្តីអើយប្តី! ពេទ្យប្រាប់ឲ្យតែអ្នកពោះធំកន្ធែកជើងទេដើម្បីស្រួលកើត ហើយបងពោះធំអីដែរ បានប្រឹងកន្ធែកអីកន្ធែកមេស"។
រីឯវីដេអូមួយទៀតនាងបានពោលថា៖"លើកក្រោយឲ្យរៀង កុំចេះតែដកដៃពេលអូនកំពុងឈឺពោះ ឃើញដាច់សាច់ចឹងអត់"។
តារាស្រីរូបនេះ បន្ថែមថា ក្រោយពីឃើញសកម្មភាពទាំងនេះបានធ្វើឲ្យនាងសើចឡើងឈឺមុខរបួស ឬថ្នេរដែលវះកាត់ដើម្បីសម្រាលកូន។ តូតា ទើបសម្រាលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ មានទម្ងន់៣.៦ គីឡូក្រាម កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅមន្ទីរពេទ្យឯកជន អ ឃីត។ បច្ចុប្បន្នសុខភាពនាង និងកូនល្អណាស់៕