ចិន កើនកម្ដៅជាមួយតៃវ៉ាន់ ធ្វើឲ្យអាមេរិកបន្ថែមលក់អាវុធឲ្យតៃវ៉ាន់ជាង១ពាន់លាន
- 2020-10-23 03:22:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន កើនកម្ដៅជាមួយតៃវ៉ាន់ ធ្វើឲ្យអាមេរិកបន្ថែមលក់អាវុធឲ្យតៃវ៉ាន់ជាង១ពាន់លាន
ចន្លោះមិនឃើញ
អាមេរិកបានរកចំណូលបានបន្ថែមជាង១ពាន់លានដុល្លារក្រោយឈានដល់កិច្ចព្រមព្រៀងលក់អាវុធទំនើបឲ្យទៅតៃវ៉ាន់ដែលកំពុងប្រឈមមុខជាមួយចិន។
គ្រឿងសព្វាវុធទាំងនោះមានដូចជា មីស៊ីលវាយប្រហារចេញពីដីចំនួន១៣៥ដើម គ្រឿងឧបករណ៍ដែលពាក់ព័ន្ធនិងការបណ្ដុះបណ្តាលដល់តៃវ៉ាន់ដើម្បីបង្កើនសមត្ថភាពការពាររបស់ខ្លួន។ សម្រាប់អាមេរិកការលក់នេះនឹងជួយធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ រក្សាស្ថិរភាព នយោបាយ តុល្យភាពយោធា និង ការរីកចម្រើនសេដ្ឋកិច្ចរបស់តៃវ៉ាន់។
យ៉ាងណាចិន បានហៅទង្វើរបស់អាមេរិកថាជាការធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំង ពិសេសទំនាក់ទំនងចិន និងអាមេរិកផ្ទាល់ក្រោយជានិច្ចកាលក្រុងវ៉ាស៊ីនតោន តែងលូកដៃចូលបញ្ហារបស់ចិនដែលមានដូចជា តំបន់ទីបេ, ក្រុងហុងកុង, សមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ ជាដើម៕