ព្រឺក្បាលទៀតហើយ! មកដឹងជំនឿធ្វើទូកឲ្យមានឬទ្ធីបារមី ពេលយកទៅប្រកួតម្ដងៗ(មានវីដេអូ)

  • 2020-10-26 08:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ទូក​ត្រូវ​បាន​ដូន​តាខ្មែរ​ប្រើប្រាស់​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ជា​ពិសេស​ តាម​ប្រវត្តិសាស្ត្រ​​ ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​បង្ក្រាប​ជាតិ​បរទេស​ចាម​ដោយ​កង​ទ័ព​ប្រើ​ទូក​ធ្វើ​ចម្បាំង​ ដើម្បី​រំដោះ​ក្រុង​កម្ពុជា​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ​ពី​គ.ស. ១១៧៧ ដល់ ១១៨១។ តំណ​ក្រោយ​មក​ព្រះរាជ​ពិធី​បុណ្យ​ពិធី​បុណ្យ​អុំ​ទូក​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។

លោកតា ឃ្លោក សែម

ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​ពិធី​ប្រណាំង​ទូក​នេះ នៅ​តាម​ស្រុក​ តាម​ភូមិ តាម​វត្ត នានា​ទូទាំង​ប្រទេស​កម្ពុជា តែង​ត្រៀម​ទូក​ដើម្បី​យក​ទៅ​ប្រកួត​ប្រជែង​ដណ្ដើម​ជ័យ​ជម្នះ មក​ជូន​ភូមិ​ស្រុក​រៀង​ខ្លួន។ បើ​តាម លោក​តា ឃ្លោក សែម ព្រះជន្ម​៧៨​ឆ្នាំ ជា​កីឡាករ​អុំទូក​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម បាន​រៀប​រាប់​ពី​ជំនឿ​ដូន​តា​ខ្មែរ ពី​ការ​ធ្វើ​ទូក​ទៅ​ប្រកួត​ឲ្យ​មាន​ឬទ្ធី​បារមី ឈ្នះ​គូ​ប្រកួត​ផ្សេង​ទៀត។

លោក​តា ឃ្លោក សែម រស់​នៅ​ភូមិ​ព្រែក​ដូន​ហែម ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ បច្ចុប្បន្ន​នេះ​លោក​តា កំពុង​ដឹក​នាំ​ជួសជុល​ទូក នៅ​វត្ត​ព្រែក​អំពិល ត្រៀម​យក​ទៅ​ប្រកួត​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅ​ថ្ងៃ​ខាង​មុខ​នេះ។

សូម​ប្រិយមិត្ត​មកទស្សនា​ការ​រៀបរាប់​លម្អិត​ពី​លោកតា ឃ្លោក សែម ព្រម​ទាំង​កីឡា​ករ​ជើង​ចាស់ និង​ជាង​ធ្វើ​ទូក​ ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ