Ronaldo ផ្ញើ​សារ​ប្រកប​មនោសញ្ចេតនា​មួយ​ទៅ​កាន់ Khabib បន្ទាប់​ពី​ដឹង​ថា​ចូល​និវត្តន៍​ពី UFC

  • 2020-10-26 11:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ និង​ក្លឹប Juventus ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ផ្ញើសារ​ជាមួយ​មនោសញ្ចេតនា​មួយ​ទៅ​កាន់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ចម្រុះ​ជាតិ​រុស្ស៊ី​លោក Khabib Nurmagomedov ។

សារ​នោះ​បង្ហោះ​ភ្លាមៗ​ក្រោយ​ពេល​ដែល Khabib បាន​វាយ​ឈ្នះ កីឡាករ​គុន​ចម្រុះ​អាមេរិកាំង Justin Gaethje ក្នុង​ប្រកួត​ខ្សែ​ក្រវាត់​ទម្ងន់​ស្រាល UFC កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ២០២០ ខណៈ​ក្រោយ​វាយ​ឈ្នះ Khabib បាន​ប្រកាស​ចូល​និវត្តន៍​ពី​ពិភព​កីឡា​ប្រដាល់​ដាក់​ទ្រុង​នេះ។

ក្នុង​ទម្រង់​ជា​ Story នៃ​បណ្ដាញ​ Instagram ខ្សែ​ប្រយុទ្ធ Ronaldo បាន​សរសេរ​ថា៖ " អបអរសាទរ ប្អូន​ប្រុស! ឪពុក​ឯង​ពិត​ជា​មាន​មោទនភាព​នឹង​ឯង​ហើយ " ។

សូម​ជម្រាប​ជូន​ថា ឪពុក​របស់ Khabib បាន​ទទួល​មរណភាព​កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ ដោយសារ​តែ​ជំងឺ​កូវីដ-១៩៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី