Pogba ដើរចេញ ពី​ជម្រើសជាតិ​បារាំង​ឬ?

  • 2020-10-26 14:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Paul Pogba បាន​ច្រានចោល​សារព័ត៌មាន​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​កាល​ពី​ពេល​ថ្មីៗ​នេះ​ ដែល​បាន​ចុះ​ផ្សាយ​ថា​គេ​នឹង​ចាក​ចេញ​ពី​ជម្រើស​ជាតិ​បារាំង​ ​ជា​ព័ត៌មាន​មិន​ពិត​។

បើ​តាម​សារព័ត៌មាន​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា​នោះ​បាន​ចុះ​ផ្សាយ​ថា​ Pogba នឹង​ចាកចេញ​ពី​ជម្រើស​បារាំង​ បន្ទាប់​ពី​ប្រធានាធិបតី​ប្រទេស​មួយ​នេះ​ បាន​ធ្វើ​ការ​ថ្កោលទោស​ទៅ​លើ​ពួក​ភាវ​ករ​អ៊ីស្លាម​ ដែល​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ឃាតកម្មនៅ​ឯ​ទី​ក្រុង​ប៉ារីស​។

បន្ទាប់​ពី​ឃើញ​ការ​ចុះ​ផ្សាយ​បែប​នេះ​ខ្សែ​បម្រើ​ខាង​លើ​ក៏​តប​ទៅ​វិញ​ថា​ នេះ​ជា​ព័ត៌មាន​មិន​ពិត​ ដែល​មិន​អាច​ទទួល​យក​បាន​។

បើ​យោងតាម​ការចុះផ្សាយរបស់បណ្ដាញសង្គមមួយ​ចំនួន​​ Pogba ក៏​ជា​សាសនិកអ៊ីស្លាមមួយ​រូប​ដែរ។

កីឡាករខាងលើ​ បាន​ចូល​រួម​លេង​ជា​មួយ​ជម្រើស​ជាតិ​បារាំង​តាំង​ពី​ឆ្នាំ២០១៣​មក​ ដោយ​ចូល​រួម​លេង​បាន​ ៧២​ប្រកួត​ និង​រក​បាន​ ១០​គ្រាប់​៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហ៊ីម រស្មី