មកមើលចំណុចពិសេស ឡាន Mini ប្រភេទអាចស៊ូលើផ្លូវលំបាកថ្មី
- 2020-10-27 08:06:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលចំណុចពិសេស ឡាន Mini ប្រភេទអាចស៊ូលើផ្លូវលំបាកថ្មី
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mini បានចាប់ដៃគូជាមួយនឹងក្រុម X-raid Team នៅក្នុងការប្រកួត Dakar Rally អស់រយៈពេលជាយូរមកហើយ ប៉ុន្តែឥឡូវនេះពួកគេបានបញ្ចេញរថយន្តថ្មីសម្រាប់ប្រើប្រាស់លើដងផ្លូវសាធារណៈ។
រថយន្តនោះត្រូវបានគេឲ្យឈ្មោះថា Mini Countryman Powered by X-raid ដោយវាទទួលបានការអាប់ដេតជាច្រើន ស្រដៀងទៅនឹងរថយន្តសម្រាប់បើក Rally (បើកលើផ្លូវដី)។ ចំណុចពិសេសដំបូងគេគឺ ការដំឡើងកម្ពស់បាតក្រោមខ្ពស់ជាងមុន ៤០មីល្លីម៉ែត្រ, បំពាក់យ៉ាន់រឹងមាំជាងមុន និង សម្បកកង់ដែលអាចស៊ូជាមួយស្ថានភាពផ្លូវលំបាកជាងមុន។
ជាមួយគ្នានេះ ដោយសារតែកម្ពស់ខ្ពស់ជាងមុន ដូច្នេះការជ្រមុជ និងឡើងទួលរបស់វា គឺសុទ្ធតែប្រសើរជាងប្រភេទ Countryman ធម្មតា។ ក្រៅពីការអាប់ដេតលើប្រព័ន្ធជើងក្រោម Countryman Powered by X-raid នេះក៏មានតុបតែងខ្លួនខុសពី Countryman ធម្មតាដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Mini មិនបានបង្ហាញព័ត៌មានលម្អិតពីកម្លាំងម៉ាស៊ីនវាឡើយ ប៉ុន្តែ Countryman ធម្មតាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលមានកម្លាំង ១៨៩សេះ៕