មិនគួរឲ្យជឿ! ហ្វូស៊ីលសត្វដាយណូស័រអាយុរាប់លានឆ្នាំ លក់បានក្នុងតម្លៃនឹកស្មានមិនដល់
- 2020-10-28 03:03:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! ហ្វូស៊ីលសត្វដាយណូស័រអាយុរាប់លានឆ្នាំ លក់បានក្នុងតម្លៃនឹកស្មានមិនដល់
ចន្លោះមិនឃើញ
ដាយណូស័រ គឺជាប្រភេទសត្វកាចសាហាវ មានមាឌធំ ជាសត្វលើគោក ដែលមានកម្ពស់ខ្ពស់ជាងសត្វណាទាំងអស់ដែលនៅរស់រានមានជីវិតលើភពផែនដីនាពេលបច្ចុប្បន្ន។
យ៉ាងណាវត្តមានសត្វដាយណូស័រ លែងមានទៀតហើយ ពោលគឺផុតពូជដោយ អ្នកវិទ្យាសាស្ត្រសង្ស័យថាដោយសារក្រុមអាចម៍ផ្កាយធ្លាក់បំផ្លិចបំផ្លាញផែនដី និងបន្ទុះភ្នំភ្លើងដ៏ធំកាលពី៦៥លានឆ្នាំមុន។ ការប៉ាន់ស្មាននោះខ្វែងគ្នានឹងការស្រាវជ្រាវរកឃើញថ្មីរបស់អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ដែលជឿថាការផុតពូជរបស់ដាយណូស័រជាដំណើរប្រែប្រួលវត្ថុមានជីវិតមិនមែនជួបឧប្បត្តិហេតុឡើយ។
ថ្មីៗនេះហ្វូស៊ីលមួយក្នុងចំណោមហ្វូស៊ីលសត្វដាយណូស័រ T-Rex នៅលើពិភពលោក ត្រូវបានលក់ដោយក្រុមហ៊ុនដេញថ្លៃ Christie នៅទីក្រុងញូវយ៉កបានថ្លៃ៣១,៨ លានដុល្លារដែលជាតម្លៃខ្ពស់មិនធ្លាប់មានពីមុនមក គឺថ្លៃជាង៤ដងនៃតម្លៃលក់កាលពីពេលមុនៗនៅកន្លែងដេញថ្លៃលក់ហ្វូស៊ីលដាយណូស័រ។
ហ្វូស៊ីលសត្វហ្វូស៊ីល T-Rex បានធ្វើឱ្យតម្លៃលក់ចាប់ផ្តើមដេញថ្លៃរបស់ក្រុមហ៊ុនដេញថ្លៃ កើនឡើងរវាង ពី៦ទៅ៨លានដុល្លារ ។ ឆ្នាំ១៩៩៧ ហ្វូស៊ីលមួយនៃសត្វដាយណូស័រ Sue ត្រូវបានលក់បានតម្លៃ៨,៤លានដុលា្លរដោយក្រុមហ៊ុនដេញថ្លៃ Sotheby ទៅឱ្យសារមន្ទីរ Field Museum of Natural History នៅទីក្រុងស៊ីកាហ្គោ សហរដ្ឋអាមេរិក។
ហ្វូស៊ីលដាយណូស័រសរុបជិត៥០ហើយ ត្រូវបានរកឃើញនៅលើភពផែនដី ខណៈហ្វូស៊ីលដាយណូស័រលើកទីមួយ ត្រូវបានឃើញកាលពីជាង១០០ឆ្នាំមុន គឺក្នុងឆ្នាំ១៩០២៕