ចុងឆ្នាំនេះ! ឲ្យកាដូខ្លួនឯង ដើរលេងបែបឯកជនកាច់រាងថតរូបដូចតារា នៅកោះសង្សារ ជាមួយតម្លៃស្នាក់នៅដ៏ពិសេស

  • 2020-11-07 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈកូវីដមិនទាន់ចប់ស្រួលបួល តែឆ្នាំ ២០២០កំពុងកៀកចូលទីបញ្ចប់ហើយ ។ ពេញមួយឆ្នាំនេះ ដោយសារវិបត្តកូវីដ១៩ ម្នាក់ៗ ច្បាស់ជាស្ត្រេស និង នឿយហត់ខ្លាំងណាស់ដែរហើយ។ ដូច្នេះគួរចាប់ផ្តើមគិតគូរ រៀបចំគម្រោងដើរលេងចុងឆ្នាំពីឥលូវនេះទៅ កុំឲ្យខកបានទៅលេងកន្លែងសប្បាយៗ ។

ត្រៀមលាឆ្នាំចាស់ ស្វាគមន៍ឆ្នាំថ្មីពិសេសដល់ម្ល៉ឹង កុំទៅលេងកន្លែងល្មមៗ ! កន្លែងដើរលេងក្នុងស្រុក ដែលល្បីស្អាតមិនចាញ់ស្រុកគេ គ្រប់គ្នាគួរទៅស្គាល់យ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយជីវិតនោះ គឺ កោះសង្សារ ។

អ្នកណាមិនស្គាល់កោះសង្សារ ដែលល្បីស្អាតប្រៀបបានឋានសួគ៌ក្រោមមេឃ ខ្លះថែមទាំងប្រសិទ្ធនាមកោះនេះថាជា ម៉ាល់ឌីវ ទី២ ថែមទៀត។ ល្បីតៗគ្នាថាមានទេសភាពស្អាតគ្មានពីរ ការរៀបចំដ៏ប្រណីត សេវាកម្មក៏ល្អឥតខ្ចោះ នៃកោះឯកជនមួយនេះ បានធ្វើឲ្យតារាល្បីៗជាច្រើន បានឆ្លៀតពេលពីការងារមមាញឹករបស់ខ្លួនទៅកម្សាន្តនាពេលចុងសប្តាហ៍។

ប្រភពរូប ៖ ហ្វេសប៊ុក គង់ ចាន់ស្រីមុំ

កញ្ញា មាន សូនីតា, អ្នកនាង គង់ ចាន់ស្រីមុំ , អ្នកនាង ឱក សុគន្ធកញ្ញា និង អ្នកនាង គង់ សុជាតិ កាលពីប៉ុន្មានខែមុននេះ បានបង្ហោះរូបភាពដ៏ស្រស់ស្អាត ផ្អែមល្អែមជាច្រើន ជាមួយក្រុមគ្រួសារ និងមិត្តភក្តិ នៅលើកោះសង្សារ អង្រួនចិត្តហ្វេនឲ្យឃើញហើយស្លុងចិត្ត នឹករំពៃចង់ទៅឃើញផ្ទាល់នូវរាល់ទិដ្ឋភាពទាំងឡាយនៅលើកោះឯកជនដ៏ប្រណីតមួយនេះ។

ប្រភពរូប ៖ ហ្វេសប៊ុក មាន សូនីតា

គួរបញ្ជាក់ផងដែរថា កោះសង្សារស្ថិតនៅប្រជុំកោះរុង ដែលអ្នកត្រូវធ្វើដំណើរតាមទូក (Speed boat) ប្រហែលជា ៤០ ទៅ ៤៥នាទី ដែលមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ កោះសង្សារ កើតចេញពីការភ្ជាប់គ្នារវាង កោះបង និងកោះអូន ដែលបានបញ្ជាក់ពីភាពផ្អែមល្ហែម និងរ៉ូមែនទិចដោយគ្រាន់តែឮឈ្មោះ និងប្រវត្តិរបស់កោះមួយនេះ។

ប្រភពរូប ៖ ហ្វេសប៊ុក គង់់ សុជាតិ

ចាប់អារម្មណ៍? ចង់ទៅលេងចុងឆ្នាំ ឬ ចង់ទៅចុងសប្តាហ៍នេះក៏បាន ទាន់ពេលនេះកោះសង្សារកំពុងមានប្រូម៉ូសិនពិសេសដូចជា ៖

១. តម្លៃពិសេស គឺចាប់ពី ៥២០ ដុល្លារឡើងទៅដោយរួមបញ្ចូល

  • បន្ទប់ស្នាក់នៅសម្រាប់ ២នាក់ និងអាហារពេលព្រឹក
  • ថែមជូន តែ កាហ្វេ និងទឹកសុទ្ធ
  • ទូកសម្រាប់ទទួលភ្ញៀវពីកំពង់ផែមកកោះ និងពីកោះមកកំពង់ផែ
  • ផ្តល់ជូនឧបករណ៍សម្រាប់មុជទឹកមើលផ្កាថ្ម ក្នុងអំឡុងពេលស្នាក់នៅ
  • បន្ថែមជូនការបញ្ចុះតម្លៃ 20% ទៅលើម្ហូបអាហារ និងភេសជ្ជ
  • ការស្នាក់នៅដោយឥតគិតថ្លៃសម្រាប់ ក្មេងអាយុក្រោម ៥ឆ្នាំ ។
ប្រភពរូប ៖ ហ្វេសប៊ុក គង់ ចាន់ស្រីមុំ

២. កញ្ចប់ Honeymoon

  • ការតុបតែងផ្កានៅលើគ្រែគូស្នេហ៍បែបរ៉ូមែនទិច (Follower Bed Decoration)

  • បន្ថែមជូនស្រា sparkling ឬស្រា Prosecco មួយដប

  • រៀបចំជូន អាហារពេលព្រឹកបែបរ៉ូមែនទិច (អណ្តែតលើទឹក) មួយពេល (One time floating breakfast during the stay)

  • បញ្ចុះតម្លៃ ៣០% សម្រាប់អាហារពេលល្ងាចបែបឯកជន (Private Dinner) ដើម្បីទទួលបានការផ្តល់ជូនពិសេសនេះ ភ្ញៀវតម្រូវឲ្យបង្ហាញ អេតាស៊ីវិល ( Wedding Certificate not older than 6 months) ដែលមានរយៈពេលក្នុងចន្លោះ ៦ខែ ។

៣. កញ្ចប់ត្រៀមរៀបការ (Pre-wedding Package)

  • បន្ថែមជូនការបញ្ចុះតម្លៃ 20% ពី local rates package ចំពោះបន្ទប់ស្នាក់នៅរបស់ជាងថតរូប និងក្រុមការងាររបស់គាត់

  • រៀបចំជាពិសេសជូន សម្រាប់អាហារពេលល្ងាចតាមបែបឯកជន (Special Private Dinner Set up) ឬក៏រៀបចំជូន ពិកនិកបែបរ៉ូមែនទិចសម្រាប់គូស្នេហ៍ (Private Beach Picnic set up)។ ការផ្តល់ជូននេះមិនរាប់បញ្ចូលថ្លៃអាហារ និង ភេសជ្ជឡើយ។

  • ការតុបតែងផ្កានៅលើគ្រែគូស្នេហ៍ បែបរ៉ូមែនទិច (Follower Bed Decoration) អនុញ្ញាតឲ្យថតទិដ្ឋភាព Drone នៅទីតាំងមួយចំនួននៃកោះសង្សារ (Restricted drone shot available) ។

  • តោះកុំនៅគិតច្រើននាំតែស្កូវពេញក្បាលទេ ដោះលែងខ្លួនឯងឲ្យមកទទួលបានក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត, ការផ្តល់ជូនសេវាកម្មដែលអ្នកមិនធ្លាប់ទទួលបានពីមុនមក និងមើលទេសភាពកោះនៅស្រុកខ្មែរ ថាដូចអ្វីដែលគេបានប្រសិទ្ធនាមមែន ឬក៏អត់។

  • កែប្រែចុងសប្តាហ៍របស់អ្នក ពីក្រៀមស្រពោន មករីកស្គុសស្គាយ នៅលើឋានសួគ៌ដ៏ប្រណិតដើម្បីទទួលបានអារម្មណ៍ល្អ និងកម្លាំងចិត្តក្នុងការធ្វើការបន្តទៀត។

ប្រភពរូប ៖ ហ្វេសប៊ុក​ ឱក សុគន្ធកញ្ញា

ទៅលេងកោះសង្សារ មិនបាច់បារម្ភពីកូវីដឡើយ ព្រោះតាំងពីការធ្វើដំណើរតាម ទូកល្បឿនលឿន (Speed boat) រហូតដល់លើកោះ និងស្នាក់នៅលើកោះ ក្រុមការងារបានសម្អាត និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍សុវត្ថិភាពពីកូវីដ ដែលធានាផ្តល់ជូនភ្ញៀវស្នាក់នៅ នូវភាពកក់ក្តៅ ទំនុកចិត្ត និងភាពសប្បាយរីករាយ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ ៖

  • លេខទូរស័ព្ទ ៖ 023 989 012 / 092 609 488

  • អ៉ីមែល: reservations@songsaa.com

  • វិបសាយ ៖ www.songsaa.com

សុភារម្យ