ទីបំផុត iPhone 5c ក្លាយជាផលិតផលបុរាណហើយ

  • 2020-11-04 01:56:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ធ្វើ​ការ​កែ​សម្រួល​បញ្ជី​ផលិតផល​ចាស់​បុរាណ​​​​ដោយ​បាន​បន្ថែម​ iPhone 5c ចូល​ក្នុង​បញ្ជី​។

iPhone ដំបូង​គេ​ដែល​មាន​ជម្រើស​ពណ៌​ស្រស់ៗ​ជា​ច្រើន​ នា​ពេល​នេះ​បាន​ក្លាយ​ជា​ផលិតផល​ចាស់​ ដែល​មាន​ន័យ​ថា​​ Apple លែង​​ផ្ដល់​ជូន​សេវាកម្ម​ចំពោះ​ម៉ូដែល​នេះ​ត​ទៀត។ ផលិតផល​ដែល​ Apple បញ្ចូល​ក្នុង​បញ្ជី​ខាង​លើ គឺ​នៅ​ពេល​ដែល​វា​លែង​មាន​លក់​លើ​ទីផ្សារ​ចាប់​ពី​​ ៥​ឆ្នាំ​ឡើង​ទៅ​ រាប់​បញ្ចូល​ទាំង​កុំព្យូទ័រ Mac, iPhone, iPad, iPod, Apple TV និង​ផលិតផល Apple ដទៃ​ទៀត។

iPhone 5c បង្ហាញ​ខ្លួន​​ដំបូង​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៣ ​ដែល​ជា​ប្រភេទ​ធូរ​ថ្លៃ​នៃ iPhone 5។ វា​មាន​បំពាក់​ឈីប A6, អេក្រង់ LCD ទំហំ ៤អ៊ីញ និង​កាមេរ៉ា​ទំហំ 8MP។ iPhone 5s ដែល​ប្រកាស​ចេញ​ដំណាល​គ្នា​នឹង iPhone 5c នៅ​មិន​ទាន់​ចាត់​ទុក​ជា​ផលិតផល​ចាស់​នៅ​ឡើយ​ទេ ដោយ​សារ​វា​មាន​ដាក់​លក់​យូរ​ជាង៕​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី