រកឃើញអ្នកការទូតកម្ពុជា​ និងបុគ្គលិក ៤នាក់នៅបារាំងវិជ្ជមានកូវីដ-១៩

  • 2020-11-09 05:33:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រកឃើញអ្នកការទូតកម្ពុជាចំនួនពីរនាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរនាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង មានផ្ទុកកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាប្រកាសចេញមុខនេះបន្តិច។

ក្នុងសេចក្តីប្រកាសនោះបញ្ជាក់ថា​ ពួកគាត់ទាំង៤នាក់ បានជួបពិគ្រោះយុបល់ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបារីសកំពុងរងចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀតនៅថ្ងៃចន្ទ ទី៩ វិច្ឆិកា ២០២០នេះ។