គិតឲ្យមែនទែន Toyota Venza និង Lexus NX ថ្លៃខុសគ្នាតិចប៉ុណ្ណោះ!

  • 2020-11-13 02:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីអវត្តមានអស់រយៈពេល ៦ឆ្នាំរួចមក រថយន្ត Toyota Venza បានត្រលប់មកលើទីផ្សារវិញ ជាមួយនឹងការឌីហ្សាញយ៉ាងទាក់ទាញ និងតម្លៃគួរឲ្យចាប់អារម្មណ៍។

រថយន្តដែលផលិតផ្អែកតាមម៉ូដែល RAV4 នេះ មានតម្លៃចាប់ពី ៣២ ៤៧០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ រថយន្ត Lexus NX ដែលផលិតផ្អែកតាម RAV4 ដែរ មានតម្លៃចាប់ពី ៣៧ ៥១០ដុល្លារ។

Venza ថ្មី បំពាក់គ្រោងឆ្អឹង TNGA-K ដូចទៅនឹង Toyota Highlander ជំនាន់ចុងក្រោយបង្អស់ដែរ។ វាជារថយន្តដែលផ្តល់នូវបទពិសោធន៍បើកបរ ដូច Sedan ប៉ុន្តែងាយស្រួលប្រើប្រាស់ដូច SUV។ កាប៊ីនខាងក្នុងរបស់វា មានបំពាក់កុងទ័រធំបំផុតដល់ ៧អ៊ីញ និងអេក្រង់កម្សាន្តធំបំផុតដល់ ១២,៣អ៊ីញ ព្រមទាំងអាចភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto, Amazon Alexa និង Bluetooth ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់ដំបូលកញ្ចក់ធំ ហៅថា Star Glaze ជាមួយនឹងបច្ចេកវិទ្យា Electromagnetic Glass Technology ដំបូងបង្អស់របស់ Toyota ដែលអាចផ្លាស់ប្តូរផ្ទៃកញ្ចក់ពីស្រអាប់មកថ្លា ឬថ្លាទៅស្រអាប់បានភ្លាមៗ ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

ម៉ាស៊ីនតែមួយជម្រើសប៉ុណ្ណោះដែលត្រូវបំពាក់លើរថយន្ត Toyota Venza គឺម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីចំនួន៣ មានកម្លាំងសរុប ២១៩សេះ ប្រើប្រអប់លេខអូតូ CVT និងប៉ុងពីរ AWD។ Toyota អះអាងថា Venza មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៨លីត្រប៉ុណ្ណោះ ក្នុង ១០០គីឡូម៉ែត្រ។

បន្ថែមពីនេះវាក៏បំពាក់ប្រព័ន្ធ Toyota Safety Sense 2.0 មកស្តង់ដារ ដែលគួបផ្សំមុខងារជំនួយការបើកបរជាច្រើន រួមទាំង Pre-Collision System with Pedestrian and Bicycle Detection, Full-Speed Range Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Automatic High Beams, Lane Tracing Assist និង Road Sign Assist ផងដែរ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង