ពន្លកសិល្បការិនី កែវ ទិត្យផល្លី មានមាឌតូចតែមានបំណងប្រាថ្នាធំពីរ
- 2020-11-13 08:19:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពន្លកសិល្បការិនី កែវ ទិត្យផល្លី មានមាឌតូចតែមានបំណងប្រាថ្នាធំពីរ
ចន្លោះមិនឃើញ
ពន្លកសិល្បការិនីថ្មី វ័យ១១ឆ្នាំ កុមារី កែវ ទិត្យផល្លី ចង់សម្រេចក្ដីប្រាថ្នាធំចំនួនពីរ ដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះខ្លួនឯង និងគ្រួសារនៅថ្ងៃអនាគត បើទោះបីជាពេលនេះ នាងមិនទាន់ដល់វ័យប្រឡូកក្នុងសិល្បៈ ហើយឪពុក-ម្ដាយ របស់នាងមានមុខរបរលក់ចាប់ហួយ និងលក់បាយមិនសូវធូរធារក្ដី។
កែវ ទិត្យផល្លី ដែលនិយមច្រៀងcover បទមរតកដើម និងសម័យ ហើយប្រិយមិត្តបានស្គាល់នាងច្រើនតាមរយៈបទ"ម៉ោងតារាចូលខ្លួន" និងបទ"ព្រោះតែបង" បានប្រាប់ Sabay ក្នុងឱកាសដែលនាងចូលរួមក្នុងពិធីក្រុងពាលីថតរឿងមួយនៅស្ថានីយទូរទស្សន៍ ភី អិន អិន កាលពីពេលថ្មីៗថា នាងចង់ក្លាយជាអ្នកចម្រៀងអាជីពល្បីឈ្មោះម្នាក់ និងក្ដីប្រាថ្នាទី២ គឺនាងចង់ក្លាយជាគ្រូពេទ្យ ដោយបំណងទាំងពីរនេះ មានការជំរុញពីឪពុក-ម្ដាយខ្លាំង។
កុមារី កែវ ទិត្យផល្លី ធ្លាប់ជាបេក្ខភាពប្រឡងចម្រៀងម្នាក់ក្នុងកម្មវិធី The voice kids of Cambodia រដូវកាលទី២ របស់ស្ថានីយទូរទស្សន៍ រស្មីហង្ស មាស កាលពីឆ្នាំ២០១៨។ កាលណោះ ទិត្យផល្លី មិនទទួលបានជយលាភីក្នុងវគ្គផ្ដាច់ព្រ័ត្រឡើយ គឺបានជាប់ត្រឹមតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះ តែសំឡេងនាងក៏មិនណយដែរ។
កុមារី កែវ ទិត្យផល្លី បានកើតក្នុងគ្រួសារអ្នកលក់បាយ និងលក់ចាប់ហួយមានជីវភាពរស់នៅមធ្យមមួយ នៅរាជធានីភ្នំពេញ។ ទិត្យផល្លី គឺជាកូន៣ ក្នុងចំណោមបង្អូនចំនួន៤នាក់ ហើយបច្ចុប្បន្ននាង កំពុងសិក្សានៅថ្នាក់ទី៦ នៃសាលាបឋមសិក្សាចតុមុខ៕