Dumex SuperGold Kid ជំនាន់ថ្មី ជាមួយរូបមន្ត Ezycare មាន Fibers ៣ ប្រភេទ ទ្រទ្រង់ប្រព័ន្ធរំលាយអាហារ ក្រពះ ពោះវៀនមានសុខភាពល្អ
- 2020-11-19 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Dumex SuperGold Kid ជំនាន់ថ្មី ជាមួយរូបមន្ត Ezycare មាន Fibers ៣ ប្រភេទ ទ្រទ្រង់ប្រព័ន្ធរំលាយអាហារ ក្រពះ ពោះវៀនមានសុខភាពល្អ
ចន្លោះមិនឃើញ
Dumex (ឌុយមិច) សូមណែនាំជូនម្សៅទឹកដោះគោ Dumex SuperGold Kid ជំនាន់ថ្មីដែលបានអភិវឌ្ឍជាមួយរូបមន្ត Ezycare មាន Fibers ៣ ប្រភេទ ដើម្បីជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារសុខភាពល្អ។ គោលដៅចម្បងរបស់ម៉ាកផលិតផលនេះ គឺជួយគាំទ្រដល់ដំណើរជីវិតអ្នកម្តាយក្នុងការចិញ្ចឹមបុត្រធីតាឲ្យលូតលាស់និងអភិវឌ្ឈបានល្អប្រសើរទៅតាមសក្តានុពលពេញលេញរបស់កូន ដោយចាប់ផ្តើមពីការថែទាំសុខភាពក្រពះពោះវៀនរបស់កូន។
លោកស្រី ហុង ស្រីយក់កែម ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Danone Cambodia បានមានប្រសាសន៍ថា “ក្នុងនាមជាម៉ាក់ម្នាក់ដែលមានកូនបីនាក់ នាងខ្ញុំពិតជាយល់ច្បាស់ពីឧបសគ្គ ក្តីកង្វល់ និងសុភមង្គលរបស់អ្នកម៉ាក់។ ជាទូទៅក្តីកង្វល់របស់ម៉ាក់គឺ ពេលកូនឈឺ ឬមានអាការៈមិនស្រួលណាមួយ និងកូនមិនលូតលាស់និងអភិវឌ្ឍទៅតាមអាយុរបស់គាត់។”
លោកស្រីបន្តទៀតថា “កូនលូតលាស់បានល្អចាប់ផ្តើមពីក្រពះពោះវៀនសុខភាពល្អ។ ក្រពះពោះវៀនជាមូលដ្ឋានគ្រឹះនៃអត្ថប្រយោជន៍ផ្សេងៗទៀត។ ក្រពះពោះវៀនសុខភាពល្អអាចទទួលបានតាមរយៈការទទួលទានអាហារដែលមានតុល្យភាព និងអាហារសរសៃឬហៅថា Fibers ឲ្យបានគ្រប់គ្រាន់។ ដូច្នេះហើយនាងខ្ញុំត្រូវតែថែទាំសុខភាពក្រពះពោះវៀនរបស់កូន ដោយប្រាកដថាកូនទទួលទានអាហារូបត្ថម្ភដែលល្អបំផុតរាល់ថ្ងៃ។”
លោក ស៊ាង ប៊ុនឡៃ ប្រធានផ្នែកអាហារូបត្ថម្ភនៃ ក្រុមហ៊ុន Danone Cambodia មានប្រសាសន៍ថា “ក្រពះពោះវៀនគឺអស្ចារ្យជាងអ្វីដែលយើងគិត។ ការសិក្សាជាច្រើនបានបង្ហាញពីលក្ខណៈពិសេសដែលបណ្តាលមកពីក្រពះពោះវៀនសុខភាពល្អ។ ប៉ុន្តៃថ្ងៃនេះ ខ្ញុំបាទសូមចែករំលែកទៅអ្នកទាំងអស់គ្នាថា ក្រពះពោះវៀនសុខភាពល្អបណ្តាលឲ្យមានលក្ខណៈពិសេស ៧ យ៉ាងរួមមាន ផាសុកភាពប្រព័ន្ធរំលាយអាហារ ការបឺតស្រូបសារធាតុចិញ្ចឹមបានល្អ ពោះវៀនដំណើរការល្អ ប្រព័ន្ធការពាររាងកាយរឹងមាំ ការលូតលាស់និងអភិវឌ្ឍល្អប្រសើរ ឥទ្ធិពលលើការអភិវឌ្ឍខួរក្បាល និងឥទ្ធិពលលើអារម្មណ៍។”
លោក Denis Phelps ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃ ក្រុមហ៊ុន Danone Cambodia បានមានប្រសាសន៍បន្ថែមថា “នៅ Danone យើងយល់ពីតម្រូវការនិងបំណងប្រាថ្នារបស់អ្នកម្តាយដែលតែងតែព្យាយាមផ្តល់នូវអ្វីដែលល្អបំផុតសម្រាប់កូនៗរបស់គាត់ ហើយសុភមង្គលរបស់គាត់គឺ ឃើញកូនលូតលាស់បានល្អប្រសើរ។ ហើយនេះជាមូលហេតុដែល Dumex SuperGold Kid ជំនាន់ថ្មីត្រូវបានអភិវឌ្ឍនិងណែនាំជូនក្នុងទីផ្សារប្រទេសកម្ពុជា។”
សូមបញ្ជាក់ថាម្សៅទឹកដោះគោ Dumex SuperGold Kid ជំនាន់ថ្មី បានអភិវឌ្ឍជាមួយរូបមន្ត Ezycare ដែលមាន Fibers ៣ ប្រភេទ DHA និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដើម្បីជួយទ្រទ្រង់ដល់ប្រព័ន្ធរំលាយអាហារសុខភាពល្អ ការអភិវឌ្ឍខួរក្បាល និងការលូតលាស់ល្អប្រសើរ។ ផលិតផលនេះអាចរកជាវបាននៅគ្រប់បណ្តាហាងទូទាំងប្រទេស។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់សេវាបំរើអតិថិជន ដោយឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ 1800-212-160
ឬ ចូលទៅកាន់គេហទំព័រ konchhlatclub.com.kh
ឬ ទំព័រហ្វេសប៊ុក Dumex Super Gold Kids Club
អំពី Danone Cambodia
នៅ Danone Cambodia យើងមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការបំពេញ តម្រូវការអតិថិជិន។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយសុវត្ថិភាពដោយផ្អែកលើវិទ្យាសាស្រ្តនិងផ្តល់នូវអាហារូបត្ថម្ភសមស្របនៅពេលដ៏ត្រឹមត្រូវដល់អ្នកម្តាយដែលកំពុងមានផ្ទៃពោះ អ្នកម្តាយដែលបំបៅដោះកូន និងកុមារ។
Danone Cambodia គឺជាសមាជិករបស់ Danone Group។ Danone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅលើពិភពលោកដែលមានវត្តមាននៅលើទីផ្សារចំនួន ១៣០ប្រទេស និងមានអាជីវកម្មធំៗចំនួន ៣ ដូចជា ផលិតផលទឹកដោះគោស្រស់ (Fresh Dairy Products), ឯកទេសអាហារូបត្ថម្ភ (Specialized Nutrition) និងទឹក (Water)។ តាមរយៈបេសកកម្ម និងការប្តេជ្ញាចិត្តទ្វេដងដើម្បីភាពជោគជ័យនៃអាជីវកម្ម និងវឌ្ឍនភាពសង្គម ក្រុមហ៊ុនមានគោលបំណងលើកកំពស់អនាគតប្រកបដោយសុខភាពល្អ តាមរយៈការផ្តល់នូវសុខភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយគុណភាព និងពិភពលោកដ៏ប្រសើរដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាននិយោជិកចំនួន ១០ម៉ឺននាក់ អតិថិជន ដៃគូរអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់ភាគហ៊ុន និងសហគមន៍ទាំងអស់។