គ្រូ Barca ​៖ AT Madrid ជា​ក្រុម​ប្រជែង​ពាន​ខ្លាំង មើលស្រាលមិនបានទេ

  • 2020-11-21 04:58:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​អះអាង​ថា​រដូវ​កាល​នេះ ​ក្រុម​ Atletico Madrid ​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់​ល្អ​មួយ ដែល​មិន​អាច​មើល​ស្រាល​បាន​នោះ​ទេ។

​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Atletico Madrid ​នៅ​រាត្រី​នេះ សម្រាប់​ការ​ប្រជែង​៣​ពិន្ទុ​យ៉ាង​សំខាន់។ ​Barcelona ​បើក​រដូវ​កាល​មក​នេះ​មិន​បាន​ល្អ​នោះ​ទេ ​ដោយ​បច្ចុប្បន្ន​ពួកគេ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ក្រោម Top4 ​ទៅ​ហើយ។ តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Koeman ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​នៅ​ពេល​ខាង​មុខ​ក្រុម​របស់​លោក​នៅ​តែ​​ល្អ​ប្រសើរ​ឡើង​វិញ​មិន​ខាន។

​ទាក់ទង​នឹង​ក្រុម AT Madrid ​វិញ ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ហុល្លង់​ខាង​លើ​បាន​និយាយ​ថា​៖ “វា​ការ​ប្រកួត​សំខាន់​នៅ​រាត្រី​នេះ ហើយ​យើង​ត្រូវ​ការ​លទ្ធផល​ល្អ។ ​រដូវ​កាល​នេះ នៅ​សល់​ពេល​ច្រើន​ទៀត ​និង​រឿង​ជា​ច្រើន​អាច​កើត​ឡើង។ ពួកគេ​ជា​ក្រុម​ប្រយុទ្ធ​ដើម្បី​ពាន​រង្វាន់​នៅ​រដូវ​កាល​នេះ។ យើង​ត្រូវ​តែ​លេង​ឱ្យ​ល្អ​បំផុត​ទើប​អាច​យក​ឈ្នះ​លើ​ពួកគេ​បាន”៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី