គោយកទឹកដោះល្បីជាងគេក្នុងលោក ដែលហោះពីអូស្រ្ដាលីមកកម្ពុជា មានចំណុចពិសេសខុសពីគោធម្មតាបែបណា?
- 2020-11-21 05:24:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គោយកទឹកដោះល្បីជាងគេក្នុងលោក ដែលហោះពីអូស្រ្ដាលីមកកម្ពុជា មានចំណុចពិសេសខុសពីគោធម្មតាបែបណា?
ចន្លោះមិនឃើញ
Holstein Friesians គឺជាប្រភេទគោចិញ្ចឹមយកទឹកដោះ ដែលល្បីជាងគេបំផុតក្នុងលោក។ ពូជគោប្រភេទនេះ ត្រូវបានចិញ្ចឹមនៅក្នុងកសិដ្ឋានក្នុងប្រទេសជាង ១៥០ ដោយសារតែវាអាចផ្ដល់ទឹកដោះគោច្រើនបំផុត ធៀបជាមួយប្រភេទគោផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ គោប្រភេទនេះ ក៏អាចបន្ស៊ាំទៅនឹងបរិយាកាសបានល្អផងដែរ។ យ៉ាងណាក្ដី ពូជគោប្រភេទនេះ ក៏ទាមទារការថែទាំ និងយកចិត្តទុកដាក់ខ្លាំងបំផុតផងដែរ បើធៀបទៅនឹងការចិញ្ចឹមគោធម្មតា។
នៅកម្ពុជា ក៏មានកសិដ្ឋានដែលចិញ្ចឹមសត្វគោយកទឹកដោះប្រភេទ Holstein heifers នេះផងដែរ គឺកសិដ្ឋានគិរីសួគ៌។ កសិដ្ឋានបាននាំចូលគោប្រភេទនេះ ចំនួន ៥៥០ក្បាល កាលពីដើមឆ្នាំ២០២០ កន្លងទៅ ហើយពេលនេះ វាបានកើនឡើងជិត ១០០០ក្បាលហើយ។ សត្វគោប្រភេទនេះ កំពុងបន្ស៊ាំខ្លួនយ៉ាងល្អ ទៅនឹងបរិយាកាសថ្មី នៅក្នុងកសិដ្ឋានគិរីសួគ៌ ដែលត្រូវបានសាងសង់ឡើងតាមបច្ចេកវិទ្យាទំនើបបំផុត លើផ្ទៃដី ៣០០ហិចតា នៅជ្រលងភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ។ គោទាំងនេះស៊ី ពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់តែម្តង។
លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. បានបញ្ជាក់ថា គោចិញ្ចឹមយកទឹកដោះ Holstein heifers ទាមទារឲ្យមានការថែទាំខ្ពស់ រួមទាំងអនាម័យ និងការតាមដានសុខភាព ដែលមានដូចជា៖
១. ចំណី៖ ត្រូវផ្ដល់ចំណីដែលមានប្រូតេអ៊ីនខ្ពស់ និងស្របតាមការកំណត់ត្រឹមត្រូវពីអ្នកជំនាញ
២. ការថែទាំ៖ គោចិញ្ចឹមយកទឹកដោះ ត្រូវមានការថែទាំទាំងសុខភាព និងអនាម័យ រួមទាំងអារម្មណ៍របស់គោ
៣. សុខភាព៖ គោចិញ្ចឹមយកទឹកដោះ បានបំពាក់នូវបន្ទះឈីប តាមដានសុខភាព គ្រប់ពេល មិនឲ្យគោឈឺទាន់នោះទេ គឺគ្រាន់តែរៀបនឹងឈឺ នឹងបញ្ជូនទៅកាន់ក្រុមគ្រូពេទ្យជំនាញ
៤. បរិយាកាស៖ គោចិញ្ចឹមយកទឹកដោះទាមទារបរិស្ថានស្អាត និងសីតុណ្ហភាពត្រជាក់ ម៉្លោះហើយគោចិញ្ចឹមយកទឹកដោះ ត្រូវដាក់កង្ហារទំនើប ដើរដោយស្វ័យប្រវត្តិជាប់ជានិច្ច
៥. ការងូតទឹក៖ គោចិញ្ចឹមយកទឹកដោះ ដែលចង់បានទឹកដោះច្រើន ត្រូវងូតទឹកឲ្យបានទៀងទាត់ បើយកទឹកដោះ១ថ្ងៃ ២ដង គឺត្រូវងូតទឹក២ដងដូចគ្នា ហើយប្រើកង្ហារធ្វើឲ្យត្រជាក់ ដើម្បីឲ្យគោមានសុខភាពល្អ និងសប្បាយចិត្ត ទាញយកផលពីទឹកដោះគោបានច្រើន។
សូមបញ្ជាក់ថា បច្ចុប្បន្ន ទឹកដោះគោសុទ្ធគិរីសួគ៌ ដែលផលិតចេញពីកសិដ្ឋានគិរីសួគ៌ កំពុងដាក់លក់លើទីផ្សារជាច្រើន ដែលមានដូចជាផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី (គ្រប់សាខា) ផ្សារ Fair Plus (ទាំង ៥សាខា) ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា, ផ្សារ NC, ផ្សារការ៉ុត, ផ្សារភ្នំពេញស៊ូភើស្ត័រ, ផ្សារទំនើប ជីប ម៉ុង (ព្រះមុនីវង្ស), ផ្សារទំនើប ជីប ម៉ុង (អេដេន ហ្គាដិន) និងផ្សារទំនើប ជីប ម៉ុង ទីតាំង ណូរ៉ូ ម៉ល។ ក្រុមហ៊ុនក៏មានប្រូម៉ូសិនជូនផងដែរ គឺរាល់ការទិញទឹកដោះគោសុទ្ធ នឹងមានបន្ថែមជាយ៉ាអួរ នៅតាមផ្សារទំនើបដូចបានរៀបរាប់ខាងលើ។ ក្រុមហ៊ុននឹងបន្តដាក់លក់លើទីផ្សារផ្សេងៗទៀត ជាបន្តបន្ទាប់។
ដើម្បីតាមដានរាល់ព័ត៌មាន ក៏ដូចជាស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ៕
ចុចអាន៖ ៤ចំណុចពិសេសៗនេះហើយ ធ្វើឲ្យគិរីសួគ៌ ត្រូវបានគេហៅថាជាទឹកដោះគោសុទ្ធ