រោងចក្រផលិត iPad និង MacBook នៅចិន រើទីតាំងមកក្បែរកម្ពុជា
- 2020-11-27 01:55:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រផលិត iPad និង MacBook នៅចិន រើទីតាំងមកក្បែរកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Foxconn ត្រូវបានគេរាយការណ៍ថាកំពុងតែធ្វើការរើសង្វាក់ផលិតកម្មផលិតមួយចំនួននៃ iPad និង MacBook ចេញពីប្រទេសចិនជាលើកដំបូង។ របាយការណ៍បាននិយាយថា iPad មួយចំនួននឹងត្រូវផលិតនៅវៀតណាម ចាប់ផ្ដើមពីឆមាសដំបូងឆ្នាំក្រោយនេះ។
បើផ្អែកតាមប្រភពផ្ទៃក្នុងបានឲ្យដឹងថារោងចក្រ Foxconn ចង់សាងសង់សង្វាក់ផលិតកម្មថ្មីក្នុងប្រទេសវៀតណាមដើម្បីផលិត iPad និង MacBook ដែលនឹងមានទីតាំងនៅក្នុងខេត្ត Bac Giang ប្រទេសវៀតណាម។
ទោះបីជា Foxconn មិនបានឆ្លើយតបជុំវិញការរើសង្វាក់ផលិតកម្មនេះ ប៉ុន្តែនៅក្រុមហ៊ុនបានបង្កើតរោងចក្រសាខាមួយរួចទៅហើយនៅប្រទេសវៀតណាមដែលមានឈ្មោះថា FuKang Technology Co Ltd ដែលមានការបណ្ដាក់ទុនជាទឹកប្រាក់ប្រមាណ ២៧០លានដុល្លារ៕