ព័ត៌មានបឋម! បន្តរកឃើញ​អ្នកឆ្លងកូវីដ ១រូបទៀត ជាភរិយាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ

  • 2020-11-29 13:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសារសំឡេងរបស់លោកជំទាវ យក់ សម្បត្តិ រដ្ឋុលេខាធិការក្រសួងសុខាភិបាលបានគោរពរាយការណ៍ ទៅកាន់សម្ដេចតេជោ ហ៊ុន សែន ថា នៅរាត្រីនេះ ក្រសួងបានរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ១ ករណីបន្ថែមទៀត ដែលត្រូវជាភរិយារបស់មន្ត្រីក្រសួងមហាផ្ទៃធ្វើការនៅនាយកដ្ឋានព័ត៌មានវិទ្យា ហើយមានអាសយដ្ឋានរស់នៅក្នុងបុរីប៉េងហួតបឹងស្នោ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា ដែលបានធ្វើការសម្រង់សម្ដីរបស់លោកជំទាវ យក់ សម្បត្តិ ។

លោកជំទាវ យក់ សម្បត្តិ

តាមសេចក្ដីរាយការណ៍នោះ បានបញ្ជាក់ថា ភរិយាមន្ត្រីក្រសួងមហាផ្ទៃនោះ មិនធ្វើការអ្វីទេ ប៉ុន្តែបានរកឃើញវិជ្ជមាន ហើយ​ពេលនេះកំពុងតែរៀបចំបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំណែកឯខាងស្វាមីនឹងត្រូវពិនិត្យតាមដានបន្តទៀត ៕

អត្ថបទ៖ វឌ្ឍនៈ