លោក សួស យ៉ារ៉ា លាប់ពីកូវីដ១៩ និងកំពុងសម្រាកពេទ្យជាថ្មី
- 2020-11-30 07:11:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សួស យ៉ារ៉ា លាប់ពីកូវីដ១៩ និងកំពុងសម្រាកពេទ្យជាថ្មី
ចន្លោះមិនឃើញ
នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបនៅថ្ងៃទី ៣០ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា តំណាងរាស្ត្រ ដែលធ្លាប់កើតជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍៣វិច្ឆិកា» ហើយព្យាបាលជានោះ ឥឡូវពេលនេះបានរើឡើងវិញ។
សម្តេចបានបន្តថ្លែងទៀតថា “ជំងឺនេះ (កូវីដ) មិនច្បាស់ទេ សូម្បីតែតំណាងរាស្ត្ររបស់យើងម្នាក់ដែលជាប់ក្នុង «ព្រឹត្តិការណ៍៣វិច្ឆិកា» ដែលព្យាបាលជានៅមន្ទីរពេទ្យ ឥឡូវនេះបានចាប់ផ្តើមរើឡើងវិញ ត្រូវយកគាត់ទៅមន្ទីរពេទ្យឡើងវិញ”។
សូមជម្រាបថា លោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារ បានត្រូវធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩បន្ទាប់ ពីលោកបានជួបចាប់ដៃ និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រី ការបទេសហុងគ្រី ដែលមានរោគកូវីដ១៩ កាលពីថ្ងៃទី០៣ វិច្ឆិកា ២០២០។
ក្នុងន័យនេះ សម្តេច ហ៊ុន សែន បានទាមទារឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ហើយអំពាវនាវដល់អ្នកពាក់ព័ន្ធក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ទៅធ្វើតេស្តស្វែងរកកូវីដ១៩ ដើម្បីទប់ស្កាត់កុំឱ្យឆ្លងចូលសហគមន៍។
បើយោងតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា លោក សួស យ៉ារ៉ា បានចេញសញ្ញាគ្រុនក្តៅ ហើយផលទ្ធផលតេស្តបង្ហាញថា ឯកឧត្តរើឡើងវិញនូវកូវីដ១៩។ ក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាលបានបញ្ជូនដល់មកសម្រាកនៅមន្ទីរពេទ្យ។តែយ៉ាងណា លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា សុខភាពឯកឧត្តមល្អមិនធ្ងន់ធ្ងរទេ ហើយក្នុងអំឡុងគាត់សម្រាកក៌មិនពាក់ព័ន្ធជាមួយអ្នកដ៏ទៃដែរ។
បើតាមលោក សួ ស យ៉ា រ៉ា និយាយនៅក្នុងគ្រុបតេឡេក្រាម បានឱ្យដឹងថា «ខ្ញុំបានបន្តព្យាបាលក្រោមការយកចិត្តទុកដាក់ពីគ្រូពេទ្យ និងជាការបន្តតាមដានមិនមានស្ថានភាពធ្ងន់ធ្ងរអ្វីទេ»៕