រថយន្ត Audi Q8 ថ្មីសន្លាង បង្ហាញខ្លួនជាផ្លូវការ នៅប្រទេសកម្ពុជា
- 2020-12-01 03:49:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត Audi Q8 ថ្មីសន្លាង បង្ហាញខ្លួនជាផ្លូវការ នៅប្រទេសកម្ពុជា
ចន្លោះមិនឃើញ
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន Audi Cambodia បានប្រកាសចេញជាផ្លូវការ នូវរថយន្តម៉ូដែល Q8 ដ៏ថ្មីសន្លាង សម្រាប់ទីផ្សារប្រទេសកម្ពុជា។
Audi Q8 គឺជារថយន្ត SUV ដែលមានការឌីហ្សាញបែបស្ព័រ ហើយឆើតឆាយជាងគេក្នុងចំណោមរថយន្ត Audi ត្រកូលQទាំងអស់។ វាមានប្រវែង ៤,៩៩ ម៉ែត្រ ទទឹង ២ម៉ែត្រ និងកម្ពស់ ១,៧១ម៉ែត្រ ជា SUV មានលក្ខណៈទូលំទូលាយ ខ្លី និងទាបជាងម៉ូដែល Q7។
ជាមួយនឹងគម្លាតកង់ខាងមុខ និងខាងក្រោយប្រវែងជិត ៣ម៉ែត្រ វាផ្តល់នូវផ្នែកខាងក្នុងទូលាយមិនគួរឲ្យជឿ។ ប្រព័ន្ធកៅអី ៣ នៅខាងក្រោយ អាចរុញទៅមុខ និងថយក្រោយតាមការចង់បាន។ ឃ្លុបដាក់ឥវ៉ាន់របស់វាក៏ធំទូលាយ រហូតដល់ចំណុះ ៦០៥ លីត្រជាស្តង់ដារ ហើយឡើងដល់ ១ ៧៥៥ លីត្រ នៅពេលបត់កៅអីខាងក្រោយចុះ។ ទ្វារឃ្លុបផ្នែកខាងក្រោយប្រើថាមពលអគ្គិសនីដោយស្វ័យប្រវត្តិទៀតផង។
SUV ដ៏ទំនើបនេះមានបំពាក់ចង្កៀងមុខប្រភេទ Matrix LED ចំនួន ២៤គ្រាប់ ដែលបំភ្លឺផ្លូវបានយ៉ាងច្បាស់ល្អ និងមិនធ្វើឲ្យចាំងភ្នែកអ្នកដំណើរមកពីទិសដៅបញ្ច្រាស់គ្នាឡើយ។ ចំណែកឯចង្កៀងខាងក្រោយវិញ ក៏ជាប្រភេទ LED ដែរ ប៉ុន្តែបានឌីហ្សាញបែបទ្រវែងកាត់ពេញមួយផ្នែកខាងក្រោយ មើលទៅពិតជាទាក់ទាញ និងអាចឲ្យអ្នកដំណើរខាងក្រោយដឹងយ៉ាងច្បាស់ថាជា រថយន្ត Audi តែម្តង។
រថយន្ត Audi Q8 ប្រើម៉ាស៊ីនប្រភេទកូនកាត់កម្រិតស្រាល Mild Hybrid ដោយគួបផ្សំរវាងម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ TFSI V6 មានកម្លាំង ២៥០ kW (៣៤០ សេះ) និង កម្លាំងបង្វិល ៥០០ Nm។ SUV ដ៏ប្រណីតនេះអាចបង្កើនល្បឿនពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយគ្នានេះដែរ វាក៏បានបំពាក់ប្រព័ន្ធប៉ុងពីរ quattro AWD ដែលជួយឲ្យការបើកបរគ្រប់ស្ថានភាពផ្លូវការតែមានទំនុកចិត្តខ្ពស់ មិនថាផ្លូវថ្នល់ ផ្លូវលំ ឬផ្លូវពិបាកៗបែប Off-road នោះទេ ព្រោះវាអនុញ្ញាតឲ្យអ្នកបើកបរជ្រើសរើស Drive Mode ដល់ទៅ ៧ ប្រភេទខុសៗគ្នា សម្រាប់គ្រប់ស្ថានភាពផ្លូវទាំងអស់។
ដោយឡែក ចំពោះកាប៊ីនខាងក្នុង Q8 ត្រូវបានគេឌីហ្សាញ និងរៀបចំឡើងយ៉ាងប្រណីត និងទំនើប ជាមួយនឹងកុងទ័រប្រភេទឌីជីថលទំហំធំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្ត MMI ទំហំ ១០,១អ៊ីញ ព្រមទាំងអេក្រង់សម្រាប់បញ្ជាមុខងារម៉ាស៊ីនត្រជាក់ ៨,៦អ៊ីញ ដែលបង្ហាញរូបភាពច្បាស់ត្រជាក់ភ្នែក ហើយងាយស្រួលមើលទោះបីជាកំពុងបើកបរក្តី។
ឥឡូវនេះក្រុមហ៊ុន Audi បានដាក់ចេញនូវជម្រើសរថយន្ត Audi Care - ការថែរក្សាជាប្រចាំរយៈពេល ៣ ឆ្នាំ - កញ្ចប់ពិសេស និងកញ្ចប់ពិសេសជាង ៥០ ០០០ និង ៩០ ០០០ គីឡូម៉ែត្រ។ អ្នកបច្ចេកទេស Audi ដែលមានជំនាញក្នុងការទទួលបាននូវប្រព័ន្ធអូតូនៅប្រទេសកម្ពុជា ដោយប្រើគ្រឿងបន្លាស់រថយន្ត Audi គោរពតាមការថែរក្សាដែលបានណែនាំរបស់អ្នកផលិត ដូចជា ប្រេងម៉ាស៊ីន តម្រងប្រេង និងតម្រងខ្យល់ ជាដើម៕
ព័ត៌មានបន្ថែមអំពីម៉ូដែលរថយន្ត Audi មាននៅលើ www.audi.com.kh