ទប់ទល់ជំងឺឆ្លង! របបអាហារត្រឹមត្រូវ ៨មុខមិនគួររំលង ជួយប្រព័ន្ធភាពសុំារាងកាយឲ្យរឹងមាំ

  • 2020-12-02 02:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាពរាងកាយរឹងមាំ គឺជាការមានប្រព័ន្ធភាពសុំា ឬ ប្រព័ន្ធការពាររាងកាយខ្លាំង ដែលកើតចេញពីការមានរបបអាហារដែលល្អចំពោះសុខភាព និងទម្លាប់រស់នៅល្អ។ ការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំរាងកាយ អាចធ្វើឲ្យអ្នកងាយធ្លាក់ខ្លួនឈឺ និងមិនអាចទប់ទល់បាន កុំថាឡើយការឆ្លងមេរោគកាចសាហាវ សូម្បីតែជំងឺធម្មតាក៏អាចធ្វើទៅជាធ្ងន់ធ្ងរដែរ។

ដូច្នេះហើយដើម្បីទប់ទល់ជំងឺឆ្លង និងពង្រឹងប្រព័ន្ធភាពស៊ាំឲ្យបានរឹងមាំ លោកអ្នកគួរញ៉ាំអាហារទាំង ៨មុខខាងក្រោមនេះ៖

១. ពពួកអាហារ និងផ្លែឈើដែលមានជាតិវីតាមីន C

វីតាមីន C មិនសំដៅទៅលើតែផ្លែឈើនោះទេ តែបន្លែមួយចំនួនក៏មានជាតិវីតាមីន C នៅក្នុងនោះដែរ។ វីតាមីន C គឺបង្កើតកូឡាជេន ប្រូតេអ៉ីន និងជាតិដែក ដើម្បីជួយព្យាបាលរបួសឲ្យឆាប់ជាសះស្បើយ និងជួយពង្រឹងប្រព័ន្ធភាពស៊ាំយកឈ្នះការឆ្លងមេរោគផ្សេងៗ ។

  • ផ្លែឈើទាំងនោះ មានដូចជា៖ ប៉ម, ក្រូច, ស្ត្រប៊ឺរី, គីវី, ប៊ឺរី, ស្វាយ, ល្ហុង, ម្នាស់ ។ល។
  • បន្លែមានដូចជា៖ ម្ទេសផ្លោក, ពន្លកស្ពៃក្ដោម, ផ្កាខាត់ណាខៀវ, ផ្កាខាត់ណា, ប៉េងបោះ, ស្ពៃក្រញាញ់។ល។

២. ទឹកដោះគោស្រស់

ទឹកដោះគោស្រស់ មានផ្ទុកសារធាតុចិញ្ចឹម រួមទាំងកាល់ស្យូម និងប្រូតេអ៉ីនច្រើនសន្ធឹកសន្ធាប់។ គុណប្រយោជន៍នៃទឹកដោះគោស្រស់ នៅពេលដែលអ្នកបានផឹកគឺ៖ ធ្វើឱ្យឆ្អឹងរឹងមាំល្អ, សុខភាពបេះដូងល្អ, និងមានរសជាតិមិនផ្អែមខ្លាំង ដែលអ្នកជំងឺទឹកនោមផ្អែមក៏អាចផឹកបាន។

អ្នកក៏ត្រូវចេះជ្រើសរើសប្រភេទទឹកដោះគោស្រស់ សុទ្ធ បែប ធម្មជាតិពិត (គ្មានសារជាតិរក្សាគុណភាព) តួយ៉ាងដូចជា ទឹកដោះគោសុទ្ធ គិរីសួគ៌ ជាដើម។

ទឹកដោះគោសុទ្ធ គិរីសួគ៌ គឺជាទឹកដោះគោសុទ្ធ 100% ដំបូងគេ ដែលផលិតចេញពីកសិដ្ឋាន ខ្មែរ ជិត ៣០០ ហិចតា នៅភ្នំតាម៉ៅ ខេត្តតាកែវ តាមបច្ចេកវិទ្យាទំនើបរបស់អ៉ីស្រាអែល ស្តង់ដាអន្តរជាតិ។ ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ និងព័ត៌មានប្រូម៉ូសិនថ្មីៗ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm

៣. សាច់ត្រី និង សាច់មាន់

ប្រភេទសាច់ទាំងពីរនេះមានអត្ថរប្រយោជន៍ល្អរៀងៗខ្លួន ដូចជា៖

  • សាច់មាន់ ៖ សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលជាអាហារបំប៉នដ៏ល្អសម្រាប់សុខភាព។ ដោយសារតែមាន់មានកាឡូរីទាប ប៉ុន្តែមានប្រូតេអ៉ីនខ្ពស់ វាមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ការសម្រកទម្ងន់ គួរញ៉ាំតែមាន់ស្ងោរ និងមាន់ចំហុយទើបល្អ។

  • សាច់ត្រី ៖ មានសារធាតុចិញ្ចឹមដូចជា ប្រូតេអ៉ីន សារធាតុអ៉ីយ៉ូត វីតាមីនចាំបាច់មួយចំនួន និងសារធាតុរ៉ែ។ មិនតែប៉ុណ្ណោះគឺជួយសុខភាព បេះដូង, ការលូតលាស់, ខួរក្បាល, និងភ្នែកផងដែរ។

៤. បន្លែពណ៌បៃតង

បន្លែផ្លែឈើបៃតងដូចជា៖ ត្រសក់ ផ្លែប៉ោម (ពណ៌បៃតង) ផ្លែគីវី ផ្លែប៊ឺរ សណ្ដែកបារាំង (Peas) ស្ពៃខ្មៅ (Spinach) ផ្កាខាត់ណាខៀវ។ល។ បន្លែទាំងនេះជួយដល់សុខភាពដូចជា៖ គ្រប់គ្រងសម្ពាធឈាម, កាត់បន្ថយហានិភ័យជំងឺមហារីក និងទឹកនោមផ្អែម ការពារជំងឺបេះដូង ជួយឲ្យឆ្អឹងរឹងមាំ មានវីតាមីន A ផ្ដល់ជាតិទឹកដល់រាងកាយ ជួយសម្រកទម្ងន់ បង្កើនប្រព័ន្ធភាពស៊ាំ និងព្យាបាលការទល់លាមក។

៥. ខ្ញី ម្ទេស ឬម្រេច ខ្ទឹមស និងពពួកខ្ទឹមបារាំង រមៀត

  • ខ្ញី៖ ជួយព្យាបាលជំងឺជាច្រើនដូចជា៖ ការចង់ក្អួត, ឈឺក្បាល, ជំងឺផ្លូវអារម្មណ៍ រោគសញ្ញាផ្ដាសាយ។ល។
  • ម្ទេស៖ ជួយបន្សាមជាតិពុលចេញពីរាងកាយ កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង បន្សាមស្ករក្នុងឈាម។ល។
  • ខ្ទឹមស និងខ្ទឹមបារាំង៖ កាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម ទប់ទល់នឹងរ៉ាឌីកាល់សេរី កាត់បន្ថយកម្រិតកូឡេស្ដេរ៉ុល ការពារជំងឺក្រិនសរសៃឈាម រក្សាស្ថិរភាពជាតិស្ករក្នុងឈាម ការពារការឆ្លងមេរោគផ្សិត កាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើម ពង្រឹងប្រព័ន្ធភាពស៊ាំ ការពារជំងឺរលាកសន្លាក់ កាត់បន្ថយជំងឺផ្ដាសាយ ជំនួយសុខភាពសរសៃប្រសាទ ជួយអោយរាងកាយស្រូបយកសារធាតុរ៉ែបានកាន់តែច្រើន។
  • រមៀតជួយ៖ កម្ចាត់ជាតិពុលចេញពីក្នុងថ្លើម ជួយសម្រួលអារម្មណ៍របស់អ្នក ការពារពីជំងឺមហារីក សុខភាពបេះដូង បាត់បង់ការចងចាំ ជំងឺសន្លាក់ឆ្អឹង ជាឱសថធម្មជាតិបំបាត់ការឈឺចាប់ ព្យាបាលដំបៅ របួស និងស្លាកស្នាម ជួយរឹតបន្តឹងស្បែកឱ្យតឹងណែនល្អ ជំនួយដល់ស្បែក ធ្វើឱ្យស្បែកកាន់តែស្អាត និងមានសុខភាពល្អ។

៦. គ្រាប់ធញ្ញជាតិ

មានជាតិសរសៃខ្ពស់ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ទឹកនោមផ្អែម រលាករ៉ាំរ៉ៃ មហារីក និងដាច់សរសៃឈាម រក្សាទម្ងន់ និងជួយរំលាយអាហារ។

៧. ស៊ុត

មានកូឡេស្ដេរ៉ុលខ្ពស់ តែមិនមានផលអាក្រក់លើកូលេស្តេរ៉ុលក្នុងឈាមទេ។ បន្ថែមពីនេះមាន សារធាតុប្រឆាំងអុកស៊ីតកម្ម អូមេហ្គា ៣ និងជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព៕

ប្រភពដកស្រង់ និងកែសម្រួលចេញពី៖

NIH

ប្រភព៖ healthline | Sabay News   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី