តិកនិច Promote អាល់ប៊ុមថ្មីរបស់ Mark ល្អជាង JYP ដាច់រហូត Fan លើកថាសមជា Manager
- 2020-12-02 02:19:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិកនិច Promote អាល់ប៊ុមថ្មីរបស់ Mark ល្អជាង JYP ដាច់រហូត Fan លើកថាសមជា Manager
ចន្លោះមិនឃើញ
ស្របពេលអាល់ប៊ុមថ្មីរបស់ GOT7 ចេញផ្សាយជាផ្លូវការ អ្នកគាំទ្ររបស់ក្រុមទាំងអស់ពិតជារំភើប ប៉ុន្តែទន្ទឹមនឹងនេះក៏មិនសូវពេញចិត្តផលិតកម្ម JYP ដែរ ដោយសារសង្កេតឃើញថាផលិតកម្មនេះ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអាល់ប៊ុមរបស់ក្រុមបានល្អឡើយ។ ប៉ុន្តែទោះបីការ Promote មិនសូវហ៊ឹកហ៊ាក់ក៏ពិតមែន ក៏សមាជិកម្នាក់របស់ក្រុមចេញមុខធ្វើការនេះបានល្អដែរ នោះគឺ Mark។
អ្នករ៉េបនាំមុខរបស់ GOT7 រូបនេះបាន Promote អាល់ប៊ុមរបស់ក្រុមខ្លួនបានយ៉ាងល្អ លើគណនី Instagram ផ្លូវការផ្ទាល់ខ្លួន ហើយអ្វីដែលលោកបានធ្វើនាំឲ្យអ្នកគាំទ្រពេញចិត្តណាស់។ Mark បានបង្ហោះរូប Teaser របស់សមាជិកម្នាក់ៗជាច្រើនសន្លឹកមុនអាល់ប៊ុមចេញផ្សាយ ក៏ដូចជារូបភាពបទចម្រៀងដែលកំពុងមានវត្តមានលើតារាងបទចម្រៀង។
ទោះបីនេះជាគណនីផ្ទាល់ខ្លួន ប៉ុន្តែ Mark មិនខ្វល់ទេ ឬបារម្ភក្នុងការបង្ហោះរូបសមាជិកទាំងអស់ ដើម្បី Promote ឲ្យបានទូលំទូលាយទេ។ កត្តានេះហើយដែលអ្នកគាំទ្ររំភើបចិត្ត ព្រោះលោកសុខចិត្តធ្វើរឿងនេះសម្រាប់អ្នកគ្រប់គ្នា មិនមែនសម្រាប់តែខ្លួនឯង។
ស្របពេល Mark រវល់បង្ហោះ Promote អាល់ប៊ុមពេញទឹកពេញដី តែងាកទៅ មើលគណនីរបស់ JYP វិញមិនបានបង្ហោះព័ត៌មានអ្វីទាក់ទងនឹងស្នាដៃថ្មីរបស់ក្រុមសោះ។ សូម្បី Instagram របស់ GOT7 ផ្ទាល់ក៏មិនឃើញបង្ហោះអ្វីថ្មីដែរ។
ប្រការទាំងនេះពិតជាធ្វើឲ្យ Fan អន់ចិត្តណាស់ ប៉ុន្តែយ៉ាងណាសម្រាប់ Mark មិនបានខ្វល់ទេ ពោលលោកមានតែធ្វើអ្វីដែលលោកអាចធ្វើបាន ដោយមិនឱបដៃនៅស្ងៀម។ មូលហេតុនេះហើយដែល Ahgase ចាប់អារម្មណ៍ថា Mark មិនត្រឹមតែមាននាទីជាអ្នករ៉េប និងច្រៀងឲ្យក្រុមទេ លោកក៏បានដើរតួជា «អ្នកចាត់ការទូទៅ» មើលការខុសត្រូវឲ្យក្រុមដែរ ហើយគ្រប់គ្នាកាន់តែស្រឡាញ់លោកលើសដើម៕