ស៊ន​ អេលីត​ កំពុង​ទាក់ទង​អតីត​ជើង​ខ្លាំង​ សែន​ រ៉ាឌី​ ឲ្យ​មក​ជួយ​បង្ហាត់​នៅ​ក្លឹប​ ប៉ែនកាក់​

  • 2020-12-04 03:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ គ្រូ​ប្រដាល់​របស់​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​ បង្ហើប​ថា​ឥលូវ​នេះ​ខ្លួន​កំពុង​ទាក់ទង​អតីត​ជើង​ខ្លាំង​គុន​ខ្មែរ​ពី​មុន​ សែន​ រ៉ាឌី​ មក​ជួយ​បង្ហាត់​សិស្ស​ក្នុង​ក្លឹប។​

សែន រ៉ាឌី ពីមុន

នេះ​បើ​តាម​ការ​ Live តាម​ហ្វេសបុក​របស់​លោក​ ស៊ន​ អេលីត​ ម្សិលមិញ​នេះ​បាន​បញ្ជាក់​ថា​ ខ្លួន​ចង់​ឲ្យ​ សែន​ រ៉ាឌី ​មក​ជួយ​បង្ហាត់​សិស្ស​នៅ​ក្នុង​ក្លឹប​របស់​ខ្លួន​ទាំង​ក្លឹប​ប៉ែនកាក់​ និង​នាយដ្ឋាន​អង្គរក្ស​ជា​ដើម។​ ប៉ុន្តែ​ការ​ទំនាក់ទំនង​ ឬ​ចរចា​នេះ​នៅ​មិន​ទាន់​បាន​សម្រេច​ផ្លែផ្កា​យ៉ាង​ណា​ទេ​ ដោយ​គ្រាន់​តែ​ដឹង​ថា​ឥលូវ​នេះ​កំពុង​ធ្វើ​ការ​អំពី​រឿង​នេះ។​

ស៊ន អេលីត និងសិស្ស

រំលឹក​ដែរ​ថា​ សែន​ រ៉ាឌី​ ជា​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​ និង​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​វិស័យ​កីឡា​មួយ​នេះ​មិន​ថា​ក្នុង​ប្រទេស​ ឬ​ឯ​ប្រទេស​ថៃ​នោះ​ទេ។​ បច្ចុប្បន្ន​គេ​ឃើញ​ សែន​ រ៉ាឌី​ ម្ដងៗ​មក​ជួយ​បង្ហាត់​ សែន​ រ៉ាដេត​ មុន​ពេល​ប្រកួត​នានា៕​

អត្ថបទ៖ នួន ស៊ីណា​