Lewandowski ​ចង់​ឈ្នះ Champions League ​ម្ដង​ទៀត​នៅ​ឆ្នាំ​នេះ​

  • 2020-12-04 03:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ ​Robert Lewandowski ​ចង់​ឈ្នះ​ពាន​រង្វាន់​ UEFA Champions League ​ទៀត ​នា​រដូវ​កាល​នេះ ​បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​កន្លង​មក។

​ក្រុម Bayern Munich ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​ខាង​លើ​នេះ។ ​ពួកគេ​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​រដូវ​កាល​មុន ដោយ​លេង​ឈ្នះ​គ្រប់​ប្រកួត​តែ​ម្ដង។ ​ដោយ​ឡែក​នៅ​រដូវ​កាល​នេះ​វិញ ​ក៏​មិន​សូវ​ជា​ខុស​ពី​រដូវ​កាល​មុន​ដែរ។ ជាក់​ស្ដែង​នៅ​វគ្គ​សន្សំ​ពិន្ទុ ​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ​មិន​ទាន់​ស្គាល់​បរាជ័យ​នោះ​ទេ។

​មើល​ឃើញ​ពី​ទម្រង់​លេង​ក្រុម​មិន​ប្រែប្រួល​នេះ​ហើយ ទើប​បាន​ជា​ខ្សែ​ប្រយុទ្ធ Lewandowski ជឿ​ជាក់​ថា Bayern Munich ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​វា​ម្ដង​ទៀត។ ​ទន្ទឹម​គ្នា​នេះ​ដែរ ​រូបគេ​ក៏​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​ការ​ប្រកួត​ញឹក​គ្នា​ពេក​នា​រដូវ​កាល​នេះ​ផង​ដែរ ព្រោះ​ថា​ក្រុម Bayern Munich ​នៅ​សល់​ការ​ប្រកួត​ពាន​ច្រើន​ទៀត​ខ្លាំង​ណាស់៕

អត្ថបទ៖ វិធាវី