ពហុ​កីឡដ្ឋាន​ជាតិ​ នឹង​ត្រូវ​យក​ធ្វើ​ជា​កន្លែង​ប្រមូល​សំណាក​ លើក​ទី២​ នៃ​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា​

  • 2020-12-04 05:01:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ផេក​ អគ្គនាយកដ្ឋាន​កីឡា​ មុន​នេះ​បាន​បញ្ជាក់​ថា​ សម្រេច​ឲ្យ​ផ្អាក​ការ​ហាត់​ប្រាណ​ ការ​លេង​កីឡា ​ការ​ហ្វឹកហ្វឺន​កីឡា​គ្រប់​ប្រភេទ​ និង​បិទ​ការ​ចេញ​ចូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ ចាប់​ពី​ថ្ងៃ​ទី៧​ ដល់​ ១២​ ខែ​ធ្នូ​ ឆ្នាំ​២០២០។​

ការ​ផ្អាក​បណ្ដោះអាសន្ន​នេះ​ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវ​ការ​របស់​ក្រសួង​សុខាភិបាល​ ដែល​ត្រូវ​ការ​ទី​កន្លែង​ពហុ​កីឡដ្ឋាន​នេះ​ប្រើប្រាស់​ក្នុង​ការ​ប្រមូល​យក​សំណាក់​ ធ្វើ​ការ​តេស្ត​ លើក​ទី២​ នៃ​ព្រឹត្តិការណ៍​ ២៨ ​វិច្ឆិកា​ ឆ្នាំ​២០២០​ ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទៅ​ហ្វឹកហាត់​ ឬ​លេង​កីឡា​ទាំង​អស់​ជ្រាប់​ជា​ដំណឹង៕​

អត្ថបទ៖ នួន ស៊ីណា​