ប្រុស​ស្អាត Son ​បន្ដ​ជួយ Spurs ​ឈ្នះ Arsenal ​ឡើង​ឈរ​កំពូល​តារាង​

  • 2020-12-07 01:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Son Heung-Min ​និង​ Harry Kane ​ស៊ុត​ម្នាក់​មួយ​គ្រាប់​ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Arsenal ​ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League នៅ​យប់មិញ​នេះ​។

​ក្រុម​របស់​លោក Jose Mourinho ​រក​បាន​២​គ្រាប់​នៅ​តង់​ទី​១​ទាំង​ពីរ ដោយ Son ​១​គ្រាប់ ​និង Kane ​មួយ​គ្រាប់។ ​ពួកគេ​ទាំង​ពីរ​នាក់​នេះ ​បញ្ជូន​បាល់​ឱ្យ​គ្នា​ម្នាក់​ម្ដង​ផង​ដែរ។ ខណៈ​ដែល​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ទៀត ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Spurs ​បន្ដ​ការ​ឈរ​នៅ​កំពូល​តារាង​ពាន​រង្វាន់ Premier League ​ទៀត​ដែរ ព្រោះ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​ក្រុម Liverpool ​ដែល​មាន​ពិន្ទុ​ស្មើ​គ្នា។

ដោយ​ឡែក​ងាក​ទៅ​មើល​ក្រុម​កាំភ្លើង​ធំ​វិញ បាន​ធ្លាក់​ដល់​លេខ​១៥​ទៅ​ហើយ​ក្នុង​តារាង ​ក្រោយ​ពី​លេង​១១​ប្រកួត ​រក​បាន​តែ​១៣​ពិន្ទុ​ប៉ុណ្ណោះ។ ​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ ​ក្រុម​របស់​លោក Arteta ​បរាជ័យ​ផ្ទួន​ៗ​គ្នា​តែ​ម្ដង៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី