រងពិន័យ ៣៥០០ដុល្លារ ក្រោយល្មើសចត្តាឡីស័ក ៨វិនាទី

  • 2020-12-08 02:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរតៃវ៉ាន់បានផាកពិន័យជាប្រាក់ចំនួន ៣ ៥០០ ដុល្លារលើបុរសម្នាក់ ដែលបានរំលោភបទប្បញ្ញត្តិចត្តាឡីស័ក ត្រឹមតែ ៨ វិនាទីប៉ុណ្ណោះ។

មន្ទីរសុខាភិបាលក្រុងតៃវ៉ាន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Central News Agency (CNA) ថាបុរសដែលជាពលករចំណាកស្រុកមកពីប្រទេសហ្វីលីពីនខាងលើ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយ ក្នុងទីក្រុង Kaohsiung ហើយលោកក៏បានដើរចេញពីបន្ទប់។

ទីភ្នាក់ងារសារព័ត៌មាន CNA បានរាយការណ៍ថា បុរសរូបនេះត្រូវបានបុគ្គលិកក្នុងសណ្ឋាគារចាប់បានតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយក៏បានទាក់ទងទៅមន្ទីរសុខាភិបាលតែម្តង។ គេបានទទួលរងពិន័យ ១០ ម៉ឺនដុល្លារតៃវ៉ាន់ ឬប្រហែល ៣ ៥០០ ដុល្លារ។

គួរឲ្យដឹងថា ស្ថិតក្រោមច្បាប់ចត្តាឡីស័ករបស់តៃវ៉ាន់ គឺមិនអនុញ្ញាតឲ្យចាកចេញពីបន្ទប់ឡើយ ទោះបីជារយៈពេលប៉ុន្មានក៏ដោយ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី