ហ្គេមស្រដៀង​ សាយ បង្កើតហើយផ្ទុះការគាំទ្រកាលពីខែមុន ត្រូវបានគេលេងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

  • 2020-12-08 07:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របៀប​ទាញ​យក​ចំណាប់​អារម្មណ៍​លេង​ហ្គេម​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ស្រដៀង សាយ កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០២០ ត្រូវ​បាន​គេ​លើក​យក​ទៅ Challegne ជា​ថ្មី​ទៀត​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩ ឆ្លង​ក្នុង​សហគមន៍។ ហ្គេម​ស្រដៀង​គ្នា ប៉ុន្តែ​ត្រូវ​គេ​ប្រើ​ក្នុង​មុខព្រួញ​ពីរ​ផ្សេង​គ្នា ពោល​គឺ​សាយ បង្កើត​ឡើង​ដើម្បី​រៃអង្គាស​ប្រាក់​ទៅ​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ រីឯ​ការ​ធ្វើ​លើក​នេះ គឺ​ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ-១៩។

ហ្គេម​ថ្មី​ៗ​នេះ បាន​ផ្ដើម​ចេញ​យុវជន​ម្នាក់​ដែល​សកម្ម​នឹង​ការងារ​ជួយ​សង្គម គឺ​លោក តាន់ គីមសួរ ហើយ​ត្រូវ​បាន​លេង​បន្តបន្ទាប់​ដោយ​ពិធី​ករ​ល្បី​ឈ្មោះ គឺ​លោក ប៉ែន ចំរុង និង​លោក ជា វណ្ណារិទ្ធ មុន​ពេល​ដែល​តារា​ៗ ព្រមទាំង​ហ្វេនៗ​របស់​ពួកគេ​ជា​ច្រើន​ទៀត​ចាប់​ផ្ដើម​ចូល​រួម​លេង។

លក្ខខណ្ឌ នៃ​ការ​ចូល​រួម​លេង គឺ​តម្រូវ​អ្នក​លេង​ពាក់ម៉ាស ហើយ​ថត​រូប​បង្ហោះ រួច​សរសេរ​ថា"ពាក់​ម៉ាស​ដើម្បី​ជីវិត​អ្នក និង​ក្រុម​គ្រួសារ​អ្នក" បន្ទាប់​មក​ផ្ញើ​ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក(ប៉ុន្មាន​នាក់​ក៏​បាន)។ លោក ប៉ែន ចំរុង និង​ជា វណ្ណារិទ្ធ បាន​ចូល​រួម​លេង​ហ្គេម​នេះ​មុន​គេ ហើយ​បាន​បញ្ចេញ​សារ​ស្រដៀង​គ្នា​ថា"អគុណ​ចំពោះ​ការ​ចូល​រួម​ជាមួយ​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ដ៏​ចង្រៃ​មួយ​នេះ"។

ទោះ​ជា​យ៉ាង​ណា​ការ​លេង​ហ្គេម​លើក​នេះ មិន​សូវ​ផ្ទុះ​ខ្លាំង​ដូច​កាល​លោក អ៊ួន បឋម ហៅ​សាយ បង្កើត​ឡើង​ដំបូង​ក្នុង​គោលបំណង​កៀរគរ​សប្បុរសជន​ឲ្យ​ជួយ​ចូល​រួម​បរិច្ចាគ​ម្នាក់​១​ដុល្លារ ដើម្បី​កុមារ​កម្ពុជា តាម​រយៈ​គណនី​ធនាគារ ABA និង​គណនី វីង នោះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ