ដល់ខែធ្លាក់ខ្យល់! កូនតូចងាយផ្ដាសាយ ម៉ាក់ៗគួរផ្លាល់ប្ដូរទម្លាប់រស់នៅ និងការហូបចុក

  • 2020-12-08 10:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុប្រែប្រួល ព្រឹកឡើងធ្លាក់ខ្យល់ត្រជាក់ ថ្ងៃឡើងមិនទាន់ទេ មេឃចាប់ផ្ដើមក្ដៅ ដែលធ្វើឲ្យក្មេងងាយកើតជំងឺផ្ដាសាយ និងប្រព័ន្ធការពាររាងកាយចុះអន់ថយ បើមិនការពារត្រឹមត្រូវ។ ណាមួយបច្ចុប្បន្ននេះ វីរុសកូវីដ១៩ កំពុងតែវាយលុកផង ម៉ាក់ៗគួរតែផ្លាស់ប្ដូរទម្លាប់រស់នៅ ព្រមទាំងការហូបចុកដូចខាងក្រោមនេះ ៖

១. កំណត់ ឬកម្រិតជាតិស្ករដែលកូនទទួលទាន​ ៖ ជាធម្មតាក្មេងស្ទើរតែគ្រប់គ្នាទៅហើយចូលចិត្តញ៉ាំរបស់ផ្អែម ដូចជា ស្ករគ្រាប់ គ្រឿងកំប៉ុង និងនំ ដូច្នេះគួរកំណត់កុំឲ្យញ៉ាំច្រើនពេក។ មួយវិញទៀត ការបរិភោគស្ករច្រើនពេក គឺធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ម៉្យាងក្មេងដែលញ៉ាំជាតិស្ករច្រើន ងាយនឹងកើតជំងឺផ្ដាសាយ។ ហេតុនេះអ្នកម្ដាយ គួរកម្រិតនៃការទទួលទានរបស់កូន ក្នុងសមាមាត្រសមល្មម ដើម្បីការពារប្រព័ន្ធភាពស៊ាំរបស់ពួកគេ។

២. ផឹកទឹកឲ្យច្រើន ៖ ទឹកមិនត្រឹមតែជាសារធាតុចិញ្ចឹមកោសិកាប៉ុណ្ណោះទេ តែវាថែមទាំងបណ្ដេញជាតិពុលចេញពីរាងកាយផងដែរ។ ដូច្នេះការខ្វះជាតិទឹកបង្កើនហានិភ័យដល់កុមារ ងាយឈឺ និងងាយឆ្លងជំងឺ។

៣. គេងឲ្យបានគ្រប់គ្រាន់ ៖ ការគេងគឺ ចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំរឹងមាំ ធ្វើឲ្យមានសុខភាពល្អ និងជួលជុលកោសិការឲ្យជាសះស្បើយ។ ប្រសិនបើអ្នកមិនប្រាកដថា កូនរបស់អ្នកត្រូវការគេងប៉ុន្មានម៉ោងនោះទេ លោកអ្នកគួរពិនិត្យឡើងវិញ ៖

  • ទារកអាយុតិចជាងមួយឆ្នាំ ត្រូវការគេងពី ១២ ទៅ ១៨ម៉ោង
  • ក្មេងពីអាយុ ១ខួប ទៅ ៣ខួប ត្រូវការគេងពី ១២ ទៅ ១៤ម៉ោង
  • ក្មេងពីអាយុ ៣ ទៅ ៥ឆ្នាំ ត្រូវការគេងពី ១១ ទៅ ១៣ម៉ោង
  • ក្មេងពីអាយុ ៥ ទៅ ១០ឆ្នាំ ត្រូវការគេងពី ១០ ទៅ ១១ ម៉ោង។

៤. ឧស្សាហ៍ផ្លាស់ប្ដូរសម្ភារៈប្រើប្រាស់ (ច្រាស់ដុះធ្មេញ, កន្សែង, ស្រោមពូក និងខ្នើយ) ៖ ជារឿយៗ មេរោគលាក់ខ្លួននៅក្នុងសម្ភារៈប្រើប្រាស់នាំឱ្យមានការឆ្លងជំងឺ។ ដូចនេះ អ្នកម្ដាយគួរទិញច្រាស់ដុសធ្មេញថ្មីឲ្យកូនផ្លាស់ប្ដូរញឹកញាប់បន្តិច។ បន្ថែមពីនេះទៀត គួរឧស្សាហ៍ផ្លាល់ប្ដូរស្រោមពូក ខ្នើយ កន្សែង និងសម្ភារៈផ្សេងៗទៀតដែលកូនប្រើប្រាស់រាស់ថ្ងៃ។

៥. សម្អាតខ្លួនប្រាណឲ្យស្អាត និងលាងដៃឲ្យបានញឹកញាប់ ៖ ខ្លួនប្រាណក៏ជាប្រភពនៃមេរោគខ្លាំងដែរ ព្រោះក្មេងរត់លេងច្រើន អាចប៉ះពាល់មេរោគផ្សេងៗដែលមើលមិនឃើញ ណាមួយបច្ចុប្បន្ននេះត្រូវការពារវីរុសកូវីដ១៩ ផង គួរបង្រៀនកូនៗឲ្យលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ព្រោះដៃងាយចម្លងមេរោគដល់រាងកាយលឿនបំផុត។

(រូបភាព៖ ហ្វេសប៊ុកផេក ក្រសួងសុខាភិបាលកម្ពុជា)

៦. ញ៉ាំអាហារសម្បូរវីតាមីន និងប្រូតេអ៉ីន

អាហារដែលអ្នកគួរធ្វើ និងបង្រៀនឲ្យកូនៗញ៉ាំមានដូចជា ៖

  • ប្រូតេអ៉ីន៖ គ្រឿងសមុទ្រ សាច់គ្មានខ្លាញ់ ស៊ុត សណ្ដែក ។ល។
  • ផ្លែឈើ៖ ផ្លែឈើស្រស់ កក ស្ងួត ឬក្រៀមសុទ្ធតែមានគុណសម្បត្តិរៀងខ្លួន ដូច្នេះគួរញ៉ាំផ្លែឈើឲ្យបានច្រើន តែជៀសវាងកុំបន្ថែមស្ករ។
  • បន្លែ៖ គួរញ៉ាំបន្លែគ្រប់ពណ៌ដើម្បីទទួលបានជាតិវីតាមីន និងប្រូតេអ៉ីនគ្រប់ប្រភេទ។
  • គ្រាប់ធញ្ញជាតិ៖ នំប៉័ងគ្រាប់ធញ្ញជាតិ អង្គរសំរូប ទឹកដោះគោស្រូវសាលី (oatmeal) ពោត។ល។
  • ទឹកដោះគោ និងយ៉ាអួរ៖ គួរជម្រុញ និងផ្ដល់ឲ្យកូនអ្នកទទួលទានផលិតផលទឹកដោះគោដូចជា ទឹកដោះគោស្រស់ ឬយ៉ាអួរ អោយបានញឹកញាប់ ដើម្បីជួយដល់ការលូតលាស់ឆ្អឹង ធ្មេញ និង ប្រព័ន្ធការពាររាងកាយរបស់ពួកគេអោយបានរឹងមាំ។

បើអ្នកកំពុងស្វែងរកផលិតផលទឹកដោះគោ ហើយមិនច្បាស់ថាផលិតផលអ្វីដែលជាផលិតផលសុទ្ធ អ្នកអាចជ្រើសរើសប្រភេទទឹកដោះគោសុទ្ធ និងយ៉ាអួរសុទ្ធ ១០០% ដែលគ្មានបន្ថែមសារជាតិរក្សាគុណភាពទុកអោយបានយូរ នោះគឺ ផលិតផលរបស់កសិដ្ឋាន គិរីសួគ៌។

ទឹកដោះគោសុទ្ធ និងយ៉ាអួររបស់កសិដ្ឋានគិរីសួគ៌ ជាកសិដ្ឋានដំបូងគេដែលផលិតចេញពីទឹកដោះគោសុទ្ធ ១០០% សិ្ថតនៅលើទំហំដីជិត ៣០០ ហិចតា នៅក្បែរភ្នំតាម៉ៅ ខេត្តតាកែវ តាមបច្ចេកវិទ្យាទំនើបស្តង់ដារអន្តរជាតិ។

ផលិតផលនេះកំពុងដាក់លក់លើទីផ្សារជាច្រើន ដែលមានដូចជា ៖ ផ្សារម៉ាក្រូ, ផ្សារទំនើបឡាក់គី, ផ្សារ Fair Plus, ផ្សារ បាយ័ន, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា, ផ្សារ NC, ផ្សារការ៉ុត, ផ្សារភ្នំពេញស៊ូភើស្ត័រ និង ផ្សារទំនើប ជីប ម៉ុងគ្រប់សាខា។ បច្ចុប្បន្ននេះ គិរីសួគ៌ ក៏កំពុងមានប្រូម៉ូសិនពិសេសជូនផងដែរ គឺ រាល់ការទិញទឹកដោះគោសុទ្ធ នឹងមានបន្ថែមជាយ៉ាអួ នៅតាមផ្សារទំនើបដូចបានរៀបរាប់ខាងលើ

ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ និងព័ត៌មានប្រូម៉ូសិនថ្មីៗ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm

ប្រភពដកស្រង់ និងកែសម្រួល៖ kidscountryinc

អត្ថបទ៖ សុខុន សុម៉ាភាវី