ស្ថាបនិក​ក្លឹប​ភ្នំពេញ​ក្រោន ​បរិច្ចាគ ១​លាន​ដុល្លារ ​ជូន​សម្ដេច ​ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ​១៩​

  • 2020-12-08 08:41:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឯកឧត្ដម​ឧកញ៉ា ​កុក អាន ​សមាជិក​ព្រឹទ្ធ​សភា​កម្ពុជា ​និង​ជា​ស្ថាបនិក​ក្លឹប​បាល់ទាត់​​ភ្នំពេញ​ក្រោន ​បាន​បរិច្ចាគ​ប្រាក់​១​លាន​ដុល្លារ​ជូន​សម្ដេច​តេជោ ហ៊ុន សែន ​ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ​១៩។

​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្លឹប​ភ្នំពេញ​ក្រោន ​ការ​សម្រេច​បរិច្ចាគ​ប្រាក់​នេះ​ធ្វើ​ឡើង ​បន្ទាប់​ពី​សម្ដេច​តេជោ ហ៊ុន សែន​បាន​ប្រកាស​ពី​ការ​ត្រៀម​កញ្ចប់​ប្រាក់​ដើម្បី​ទិញ​វ៉ាក់សាំង​កូវីដ​១៩ ​ដើម្បី​ចាក់​ជូន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ។ ស្រប​ពេល​ឯកឧត្ដម​ឧកញ៉ា ​កុក អាន កាល​ពី​ពេល​កន្លង​ទៅ ​ក៏​បាន​ផ្ដល់​ប្រាក់​១០​ម៉ឺន​ដុល្លារ​រួច​ហើយ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​មេរោគ​កូវីដ​១៩​នៅ​កម្ពុជា។

អត្ថបទ៖ ប្រុស យុទ្ធ