រកឃើញក្រុមហ៊ុននាំចូលនាឡិកាដៃប្រ៊េន ច្រើនម៉ាកជាងគេនៅកម្ពុជា
- 2020-12-09 02:45:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញក្រុមហ៊ុននាំចូលនាឡិកាដៃប្រ៊េន ច្រើនម៉ាកជាងគេនៅកម្ពុជា
ចន្លោះមិនឃើញ
ខណៈពេលដែលក្រុមហ៊ុនជាច្រើនកំពុងកាត់បន្ថយការចំណាយ ដើម្បីរក្សាលំនឹងរបស់ខ្លួនសម្រាប់ប្រយុទ្ធនឹងទីផ្សារក្នុងពេលកូវី19 និង ក្រោយកូវីដ19នោះ ក្រុមហ៊ុនចែកចាយនាឡិកាដៃដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជាដែលគេស្គាល់ថាជាអ្នកនាំចូលនិងចែកម៉ាកនាឡិកាដៃអន្តរជាតិជាច្រើនដូចជា Ice-Watch Versus Versace Nautica Boccia Superdry និង Versace បានសហការជាមួយក្រុមហ៊ុនយក្សដែលចែកចាយនាឡិកាដៃអន្តរជាតិល្បីៗរបស់អាមេរិក Fossil Group នាំចូលនូវម៉ាកនាឡិកាដៃ៧ម៉ាកបន្ថែមទៀតចូលមកក្នុងទីផ្សារកម្ពុជា។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់គណនីហ្វេសបុករបស់ក្រុមហ៊ុនផ្ទាល់។
តាមប្រភពច្បាស់លាស់មួយពីក្រុមហ៊ុនបានបញ្ជាក់ថា ការនាំចូលបន្ថែមម៉ាកអន្តរជាតិមកចែកចាយក្នុងទីផ្សារកម្ពុជា ជាផ្លូវមួយដែលធ្វើឲ្យក្រុមហ៊ុននេះ នឹងក្លាយជាក្រុមហ៊ុនមួយដែលមានម៉ាកនាឡិកាដៃចែកចាយច្រើនជាងគេក្នុងប្រទេសកម្ពុជា។ ម៉ាកនាឡិកាដៃដែលក្រុមហ៊ុនបាននាំចូលមក មានដូចជា Fossil, Skagen, Emporio Armani, Armani Exchange, Michael Kors, Elle ដែល ៧ ម៉ាកនេះកំពុងតែទទួលបានការចាប់អារម្មណ៍គួរអោយកត់សំគាល់លើទីផ្សារអន្តរជាតិផងដែរ។
សូមបញ្ចាក់ថា ក្រុមហ៊ុន វ៉តឆ៍អេមផាយអឺ (Watch Empire Co.,Ltd) បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ គិតមកដល់បច្ចុប្បន្នមានអាយុកាល៦ឆ្នាំហើយ ដែលកាលពីដំបូងក្រុមហ៊ុននេះបានចាប់ផ្ដើមមក មានតែមួយម៉ាកផលិតផលតែប៉ុណ្ណោះគឺម៉ាកនាឡិកាដៃ Ice-Watch។ ហើយនៅក្នុងឆ្នាំ២០២០នេះក្រុមហ៊ុននេះមានម៉ាកអន្តរជាតិរហូតដល់១៦ម៉ាក សម្រាប់ចែកចាយនៅក្នុងដៃ។ នេះវាបានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើនរបស់ក្រុមហ៊ុនមួយនេះ៕