ពីរោះ​រណ្ដំ​ចិត្ត! MV ថ្មីចែស ហើយដំបូង​បង្អស់​របស់​ផលិតកម្ម ART ចេញ​ហើយ

  • 2020-12-09 08:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ផលិត​ចម្រៀង Original Song ចំនួន​៦​បទ ផលិតកម្ម Art បាន​បញ្ចេញ​បទ​ចម្រៀង MV ផ្លូវការ​ដំបូង​បង្អស់​របស់​ខ្លួន​យ៉ាង​ពីរោះ និង​ប្លែក​អារម្មណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ។ បទ​នេះ​មាន​ចំណង​ជើង​ថា"ស្វាយ​រៀង​ខក​ស្នេហ៍" ដែល​ច្រៀង​ដោយ​លោក ខេវិន ខាត់។

ក្រុម​ការងារ​បច្ចេកទេស​របស់​ផលិតកម្ម​នេះ​បាន​ប្រាប់ Sabay ថា MV ដែល​ជា​ស្នាដៃ​ដំបូង​របស់​ផលិត​កម្ម​ថ្មី​នេះ គឺ​បាន​ចំណាយ​ពេល​ថត​យូរ​ក្រែល​ដែរ ហើយ​ការ​ចំណាយ​ផ្សេងៗ​ក្នុង​ការ​ផលិត​បទ​មួយ​នេះ​អស់​សរុប​ជាង​៥០០​ដុល្លារ។ លោក​ថា ក្រុម​ការងារ​លោក គ្រោង​នឹង​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ជា​ច្រើន​ទៀត​ដែល​មិន​លួច​ចម្លង​ស្នាដៃ​ពី​បទេស ឬ​អ្នក​និពន្ធ​ក្នុង​ស្រុក​ឡើយ ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត។

បទ"ស្វាយ​រៀង​ខក​ស្នេហ៍" ត្រូវ​បាន​អ្នក​ចម្រៀង​ច្រៀង​រៀបរាប់​ពី​អនុស្សាវរីយ៍​ស្នេហា​ក្រមុំ-កម្លោះ​នៅ​ជនបទ​ក្នុង​ខេត្ត​ស្វាយរៀង នា​រដូវ​ច្រូតកាត់។ គ្រាហ៍​មួយ​តួឯក​ស្រី​បាន​ឃ្លាត​ពី​បុរស​ស្រុក​ស្រែ​កំសត់​ចេញ​ទៅ​រស់នៅ​ទីក្រុង ហើយ​ស្រាប់​តែ​នាង​ប្ដូរ​ចិត្ដ​ទៅ​ស្រឡាញ់​ប្រុស​ថ្មី ហើយ​បណ្ដើរ​មក​បញ្ឈឺ​បុរស​ដែល​ជា​អ្នក​ស្រែ​ចម្ការ ហើយ​ធ្លាប់​ជា​សង្សារ​កម្សត់​កម្រ​នោះ​ទៀត។

តោះ...! ទស្សនា និង​ស្ដាប់​កម្សាន្ដ​ជាមួយ​បទ​នេះ​ទាំង​អស់​គ្នា៖

វត្តមាន​របស់​ផលិតកម្ម Art ជាង​១​ឆ្នាំ​នៅ​លើ​វិស័យ​ឧស្សាហកម្ម​បទ​ច្រៀង​ខ្មែរ គេ​សង្កេត​ឃើញ​ថា ផលិតកម្ម​នេះ ទើប​តែ​មាន​បទ​ថ្មីៗ​ចេញ​នៅ​លើ​ផេក​ផ្លូវការ​របស់​ខ្លួន​ប្រហែល​បី​ខែ​នេះ​ប៉ុណ្ណោះ។ ​មុន​ពេល​ចេញ​បទ"ស្វាយ​រៀង​ខក​ស្នេហ៍" ដែល​ជា​MV ដំបូង​បង្អស់​របស់​ខ្លួន ផលិតកម្ម​មួយ​នេះ​ក៏​បាន​ផលិត​មនោសញ្ចេតនា រាំវង់ និង​សារ៉ាវ៉ាន់​មួយ​ចំនួន​ដែរ គឺ​មាន​ដូច​ជា៖ បទ"សារ៉ាវ៉ាន់​រក​គូរ" "កម្ម​ស្នេហ៍​លោកីយ៍" និង​បទ"​ចូល​ឆ្នាំ​ទៅ​លេង​ម៉ែ​ពុក" ជា​ដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម