Neymar ថាគ្មានទេ ការចង់ចាកចេញពី PSG ក្នុងខួរក្បាលរបស់គេ
- 2020-12-10 03:00:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar ថាគ្មានទេ ការចង់ចាកចេញពី PSG ក្នុងខួរក្បាលរបស់គេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar រកបាន៣គ្រាប់ម្នាក់ឯង ជួយក្រុម PSG យកឈ្នះលើក្រុម Istanbul Basaksehir ក្នុងលទ្ធផល ៥-១ នាការប្រកួតពានរង្វាន់ UEFA Champions League ។
ក្រុមPSG បានឡើងទៅវគ្គបន្ទាប់ហើយ ដោយទទួលបានចំណាត់ថ្នាក់លេខលេខ១ក្នុងពូល ក្រោយពីទទួលបានជ័យជម្នះ។ ក្រោយពីចប់ការប្រកួតទៅ ខ្សែប្រយុទ្ធ Neymar ក៏បានចេញមុខមកនិយាយដែរថាខ្លួនកំពុងសប្បាយចិត្តនៅក្រុម PSG ហើយការចាកចេញឬចិត្តចង់ចាកចេញ គឺមិនមានឡើយនៅក្នុងខួរក្បាលរបស់គេនៅពេលនេះ។
អ្វីដែលកីឡាករប្រេស៊ីលខាងលើកំពុងគិត គឺត្រូវជួយក្រុមឱ្យអស់លទ្ធភាពដើម្បីប្រជែងពានរង្វាន់ ជាពិសេសពាន UEFA Champions League នេះតែម្ដង ដែលជាក្ដីបំណងរបស់ក្លឹបជាច្រើនឆ្នាំមកហើយ៕