រឿងធ្វេសប្រហែសទាំង ៧ដែលអ្នកច្រើនភ្លេចខ្លួនធ្វើ នាំឲ្យប្រឈមការឆ្លងកូវីដ១៩

  • 2020-12-12 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្នកូវីដ១៩ កំពុងផ្ទុះឡើងជាថ្មីនៅកម្ពុជា ហើយការផ្លាស់ប្តូរនៃស្ថានភាពកូវីដចូលក្នុងសហគមន៍ជាលើកដំបូងនៅកម្ពុជានេះ ទាមទារឲ្យបងប្អូនយើងត្រូវបន្ថែមការប្រុងប្រយ័ត្នការពារខ្លួន គ្រប់ជំហាន ដោយការអនុវត្ថន៍តាមគន្លងរស់នៅថ្មីឲ្យបានខ្ជាប់ខ្ជួន ដូចជា ៖ ពាក់ម៉ាសរាល់ពេលចេញក្រៅ , លាងសម្អាតដៃ, ព្យាយាមកាត់បន្ថយការចេញក្រៅបើមិនចាំបាច់

គេសង្កេតឃើញថា មាន ៧ ករណីដែលភាគច្រើននូវធ្វេសប្រហែស ឬ ភ្លេចខ្លួនការពារ ដែលនាំឲ្យប្រឈមការឆ្លងកូវីដ១៩ ដូចជា៖

១. ភ្លេចលាងសម្អាតដៃក្រោយកាន់លុយ ឬ មុនចាប់យកនំចំណីមកញុំា៖ យោងតាមព័ត៌មានចេញពីក្រសួងភិបាលកម្ពុជា បានបញ្ជាក់ថាមេរោគកូវីដ១៩ អាចមានជាប់លើក្រដាសប្រាក់ បើបុគ្គលនោះមានផ្ទុកកូវីដ១៩ ហើយយកដៃរបស់គាត់ទៅ ប៉ះទឹកមាត់ ឬសំបោរ ហើយមកកាន់លុយ។ ពេលគេហុចលុយទៅអ្នកផ្សេង មេរោគនេះនឹងឆ្លងទៅម្នាក់នោះបានយ៉ាងលឿនបំផុត។ ដូច្នេះ គួរលាងសម្អាតដៃ ក្រោយពេលប៉ះពាល់ក្រដាសប្រាក់ ។

២. មិនពាក់ម៉ាសត្រឹមត្រូវ ពេលនៅក្បែរមនុស្ស ស្និទ្ធស្នាល៖ ស្និទ្ធយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ យើងមិនអាចទុកចិត្តអ្នកណាបានឡើយសូម្បីតែខ្លួនឯង។ យើងមិនអាចដឹងបាននោះទេថា អ្នកណាផ្ទុកកូវីដ១៩ ដោយសារមេរោគនេះអាចសម្ងំក្នុងខ្លួនមនុស្ស ដោយមិនបញ្ចេញរោគសញ្ញាឲ្យឃើញដល់ទៅ ១៤ថ្ងៃ។ នេះបើយោងតាមវិបសាយអង្គការសុខភាពពិភពលោក WHO ។ បើយើងមិនបានពាក់ម៉ាសឲ្យជាប់លាប់ ហើយនៅជុំវិញមនុស្សច្រើន នោះហានិភ័យឆ្លងកាន់តែខ្ពស់។

៣. យកដៃ ញីភ្នែក ឬ ប៉ះផ្ទៃ មុខ៖ បើមិនទាន់បានលាងសម្អាតដៃទេ សូមកុំយកមកប៉ះមុខ មាត់ឲ្យសោះ ព្រោះមេរោគអាចមាននៅលើដៃអ្នក ដោយសារមួយថ្ងៃៗ ដៃអ្នកបានចាប់កាន់របស់របរជាច្រើនដែលសូម្បីអ្នកខ្លួនឯងក៏ចាំមិនអស់ដែរ។

៤. យកដៃចាប់កាន់កញ្ចប់ Delivery ដោយមិនបានបាញ់សម្លាប់មេរោគ៖ គួរប្រុងប្រយ័ត្នដែរ ព្រោះ អ្នកដឹកទំនិញដើរច្រើនកន្លែង មិនដឹងបានប៉ះពាល់អ្វីខ្លះ។ ដើម្បីសុវត្ថិភាពយើង គួរតែកាន់អាល់កុលចេញទៅតាមខ្លួនហើយបាញ់កញ្ចប់អីវ៉ាន់ មុនយកចូលមកផ្ទះ និងកុំភ្លេចបាញ់សម្លាប់មេរោគលើដៃខ្លួនឯងផង។ បើអាចគួរព្យាយាមកាត់បន្ថយការប៉ះពាល់ផ្ទាល់ និងប្រើមធ្យោបាយទូរទាត់លុយតាមធនាគារ ជាជាងការចាយលុយសុទ្ធ។

៥.ទៅកន្លែងដែលមានមនុស្សច្រើន ដោយគិតថា មិនអីព្រោះគេបានបាញ់សម្លាប់មេរោគរួចហើយ៖ ការបាញ់សម្លាប់មេរោគពិតជាអាចកាត់បន្ថយហានិភ័យនៃការឆ្លងបានច្រើន។ តែកុំទុកចិត្តពេក ព្រោះបើមានមនុស្សចេញចូលច្រើន ហើយមានអ្នកផ្ទុកណាម្នាក់ដកម៉ាសចេញមួយភ្លែត ហើយក្រដាសតែបន្តិច មេរោគអាចនឹងទុំជាប់នៅទីនោះម្តងទៀត។

៦.មិនបាន ប្តូរសម្លៀកបំពាក់ភ្លាមៗ ក្រោយពេលចូលផ្ទះ៖ ពេលដែលអ្នកនៅក្រៅផ្ទះពេញមួយថ្ងៃ ភាគរយដែលប្រឈមនឹងការឆ្លងអាចខ្ពស់ ដោយមេរោគ អាចមាននៅលើខោអាវ អ្នកក៏ថាបានដែរ។ ដូច្នេះអ្នកគួរតែផ្លាស់ប្ដូរសម្លៀកបំពាក់ និងសម្អាតខ្លួនភ្លាមៗពេលដល់ផ្ទះ ហើយបោកសម្លៀកបំពាក់នោះឲ្យស្អាតផង។

៧.ប្រើរបស់ ប្រើរួមគ្នា (នៅការិយាល័យ ឬ ទីសាធារណៈ) រួចមិនបាន លាងដៃសម្លាប់មេរោគ៖ ដូចជា គន្លឹះទ្វា, បង្កាន់ដៃកាំជណ្ដើរ, ម៉ាស៊ីនព្រីន, តុ ,កៅអី , កុងតាក់ភ្លើង, បន្ទប់ទឹក កែវទឹក ជាដើម ព្រោះ របស់ទាំងនេះត្រូវបានប៉ះបាល់ និងប្រើប្រាស់ដោយមនុស្សជាច្រើន។ ដូចច្នេះគួរបង្កើនការប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែន ចំពោះចំណុចទាំងនេះ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

វិជ្ជនី