សុខ សុវណ្ណ ទម្លាយមូលហេតុចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ ៣០ ឆ្នាំ
- 2020-12-14 02:06:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ សុវណ្ណ ទម្លាយមូលហេតុចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ ៣០ ឆ្នាំ
ចន្លោះមិនឃើញ
អតីតខ្សែការពារជម្រើសជាតិបាល់ទាត់កម្ពុជា សុខ សុវណ្ណ ទម្លាយមូលហេតុចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ ៣០ ឆ្នាំ ក្រោយចាប់ផ្ដើមអាជីពនេះចំនួន ២០ ឆ្នាំ។
ខ្សែការពាររបស់វិសាខាបានប្រកាសកាលពីពេលថ្មីៗនេះ សម្រេចចាកវិញពីសមរភូមិបាល់ទាត់ ។ អតីតខ្សែការពារបឹងកេតរូបនេះបានប្រាប់ពីរឿងហេតុដែលនាំឲ្យខ្លួនចាកចេញពីវិស័យនេះថា «បាទបង! តាមពិតខ្ញុំឈប់នេះ គឺដោយសារគ្រួសារគាត់ចង់ឲ្យឈប់ ព្រោះពួកគាត់អាណិតខ្ញុំ ដែលឃើញខ្ញុំមានរបួសត្រូវវះកាត់ធ្ងន់ធ្ងរ។ ចឹងហើយក៏ឈប់ទៅបង»។
សុខ សុវណ្ណ មិនទាន់កំណត់គោលដៅរបស់ខ្លួនបាន១០០ % ក្នុងការប្រកបការងារថ្មីឡើយ បើទោះបានប្រកាសលាឈប់ពីបាល់ទាត់ហើយក្ដី។ រំលឹកថាខ្សែការពារខាងលើ បានរងរបួសធ្ងន់ធ្ងរដាច់សរសៃជង្គង់ ACL អំឡុងប្រកួតទល់ក្រុម Soltilo Angkor កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទឹកដីខេត្តសៀមរាប រហូតមកដល់ពេលនេះរបួសរបស់គេបានជាសះស្បើយ ១០០ %៕