កម្រ​មាន​តារា​ខ្មែរ​ណា បាន​ភ្លក់​​ស្រា​ដែលធ្វើផ្ទាល់ដៃរបស់​លោក ផាទ្រីក មើហ្វី ដូច អេដា ណាស់!

  • 2020-12-14 04:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Original Song កញ្ញា អេដា និង​សង្សារ​ដែល​ជា​អ្នក​ជំនួញ​ជនជាតិ​អាមេរិក​ឈ្មោះ Allen បាន​ភ្លក់​រសជាតិស្រា​បៀរ​ដែល​ជា​ស្នាដៃ​ផ្ទាល់​របស់​លោក ផាទ្រីក មើហ្វី ជា​លើក​ទី១ ក្នុង​ឱកាស​ដែល​អ្នក​ទាំង​ពីរ​បាន​ជួប និង​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា រូប​នេះ។

កាល​ពី​យប់​ថ្ងៃទី១២ ខែ​ធ្នូ កញ្ញា អេដា និង​សង្សារ បាន​ជួប​លោក ផាទ្រីក មើហ្វី និង​កូន​ស្រី​របស់​លោកឈ្មោះ ជីលាន នៅ​ឯ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​រូប​នេះ​ផ្ទាល់។ អេដា មិនបានទម្លាយពី​គោលបំណង​ធំ នៃ​ការ​ពិភាក្សា ឬ​ពិសា​អាហារ​ពេល​ល្ងាច​ដ៏កម្រនេះ​ទេ។ ប៉ុន្តែ​អេដា អះអាងថា រូប​នាង​ពិត​ជា​មាន​សំណាង​ដែល​បាន​ភ្លក់​រសជាតិ​ស្រាបៀ​ដ៏​ឈ្ងុយឆ្ងាញ់​ក្នុង​ឱកាស​ជួប និង​ពិសា​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃ​នោះ។

អេដា៖"ពួក​យើង​បាន​ភ្លក់​ស្រាបៀ​ដែល​គាត់​ធ្វើ​ដោយ​ផ្ទាល់​ដៃ​នៅ​ផ្ទះ​របស់​គាត់...ពិត​ជា​មិន​ធម្មតា​ទេ"។

តារា​ចម្រៀង អេដា បាន​ឃ្លាត​ឆ្ងាយ​បន្តិច​ពី​វិស័យ​សិល្បៈ ជា​ពិសេស​ការ​ផលិត​បទ​ចម្រៀង​ថ្មីៗ​នៅ​ចុង​ឆ្នាំ​២០២០ នេះ ក្រោយ​ពី​គេ​មើល​ឃើញ​ថា​រូប​នាង​ទទួល​បាន​ជោគជ័យ​ខ្លាំង​ក្នុង​អាជីវកម្ម​លក់​ផលិតផល​សម្អាង។ ទន្ទឹមគ្នា​នេះ​នាង និង​សង្សារ​ ក៏​មិន​ដែល​ឃើញ​នៅ​ស្ងៀម​ដែរ​ក្នុង​ការ​ជួប​អ្នក​ជំនួញ​ដូច​គ្នា និង​អ្នកមុខអ្នកការ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដើម្បី​ពង្រីក​សម្ពន្ធភាព និង​ការ​រកស៊ី​របស់​ពួកគេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ