ចេញ​ភ្លាម​ផ្ទុះ​ភ្លែតបទ”អក្សរ S “ ពី​តារា​ឈាន​មុខ ឆាយ វីរៈយុទ្ធ

  • 2020-12-15 08:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបតែ​ចេញ​ក្ដៅៗបទ”អក្សរ S” ពី​តារា​ឈាន​មុខ​ប្រចាំ​នៅផលិតកម្ម សាន់ដេ គឺ​លោក ឆាយ វីរៈយុទ្ធ ផ្ទុះការ​គាំទ្រ​ខ្លាំង​ភ្លាម​ពី​​ទស្សនិកជននៅ​លើ​បណ្ដាញ​សង្គម Facebook Youtube និង​ Tik Tok ជា​ដើម ព្រោះតែ​មាន​អត្ថន័យ និង​សាច់​ភ្លេងត្រូវចិត្តមិត្តយុវវ័យ។

នេះ​ជា​ចំណងដៃសម្រាប់​ចុង​ឆ្នាំ​២០២០ពីកំពូលតារា​ចម្រៀង​ឈាន​មុខ​របស់​ផលិតកម្ម សាន់ដេ ដែល​តែងតែ​ទទួលបានការ​គាំទ្រពី​ទស្សនិកជន​រាល់​បទ​ចម្រៀង​ចេញ​លើ​ទីផ្សារម្ដងៗ។ បទ​ចម្រៀង”អក្សរ S” ដែល​ជា​ការនិពន្ធ​ថ្មីសុទ្ធសាធពី​ស្នាដៃ​កូន​ខ្មែរអាច​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​តារា​ល្បីឈ្មោះ​លោក ឆាយ វីរៈយុទ្ធ ស្ទុះខ្លាំង​មួយ​កម្រិតទៀត​នាចុង​ឆ្នាំ​២០២០ និង​ដើម​ឆ្នាំ​២០២១ ខាង​មុខនេះ។

តោះ​ចង់​ដឹងថាបទ​ចម្រៀងដែលមាន​ចំណងជើង”អក្សរ S “​ ពីរោះ និង​ឡូយកម្រិតណា ទើប​ទាក់ទាញ​ការ​គាំទ្រខ្លាំង​ពី​ទស្សនិកជន ទស្សនាបទចម្រៀង​ខាង​ក្រោមទាំងអស់​គ្នា៖

ក្រៅ​តែ​ពី​បទ​ចម្រៀង”អក្សរ S” កំពុង​តែ​ផ្ទុះ​ទទួល​ការ​គាំទ្រ​ពី​ទស្សនិកជនតារា​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម សាន់ដេ រូប​នេះក៏នឹង​មាន​បទ​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀត​សម្រាប់​កំដរអារម្មណ៍ទស្សនិកជន​ដែល​ត្រៀម​នឹងចេញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ