ដើម្បីសុខភាពខួរក្បាលកូនតូច កុំរំលងអាហារទាំង ៤មុខនេះឲ្យសោះ(មានវីដេអូ)

  • 2020-12-17 05:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខភាពកូនតូចទាមទារការយកចិត្តទុកដាក់ខ្លាំង ជាពិសេសសុខភាពខួរក្បាលរបស់ពួកគេតែម្ដង ព្រោះប្រសិនបើពួកគេមានសុខភាពមិនល្អ ការលូតលាស់ក៏យឺតទៅតាមហ្នឹងដែរ។ ដើម្បីខួរក្បាលរបស់កូនៗលូតលាស់ល្អ អ្នកម្តាយមិនគួរឲ្យពួកគេញ៉ាំអាហារបំពង ឬអាហារក្លាសេនោះទេ ហើយគួរផ្លាស់ប្ដូរមកចម្អិនអាហារទាំង ៤ប្រភេទនេះវិញ ដូចជា ៖

1. ស៊ុត៖ សម្បូរជាតិកូលីនដែលជួយបង្កើនកោសិកាចងចាំក្នុងខួរក្បាលរបស់កុមារ។

2. ត្រីសម្បូរខ្លាញ់៖ ដូចជាសាល់មុន ធូណាជាដើម ត្រីទាំងនេះផ្ទុកអូមេហ្គា៣ដែលល្អសម្រាប់ខួរក្បាលនិងសុខភាពកុមារ។

3. ធញ្ញជាតិ៖ វាផ្ទុកវីតាមីនBខ្ពស់ជួយដល់ប្រព័ន្ធប្រសាទកុមារ។ មានដូចជា ស្រូវសាលី(Oatmeal), ស៊ឺរៀល(Cereal) ឬ nuts ជាដើម។

4. ទឹកដោះគោ យ៉ាអួរ ឈីស៖ មានជីវជាតិ ប្រូតេអុីន វីតាមីនដែលចាំបាច់សម្រាប់ជាលិកាលូតលាស់ខួរក្បាលលើសពីនេះទៅទៀតវាមានជាតិកាល់ស្យូមដែលជួយដល់សុខភាពឆ្អឹងនិងធ្មេញកុមារ។

ចង់កាន់តែ ច្បាស់តោះ! មើលវីដេអូខ្លីទាំងអស់គ្នា ៖

វិជ្ជនី