តម្លៃផ្តល់ជូនពិសេសមិនធ្លាប់មានពីហាងលំដាប់ផ្កាយ៥ នៅ Rosewood ជាកាដូចុងឆ្នាំសម្រាប់គ្រប់គ្នា

  • 2020-12-17 11:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកមានគម្រោងអ្វីខ្លះសម្រាប់ថ្ងៃឈប់សម្រាកនេះ? ពិសេសបំផុតមិនធ្លាប់មាន សម្រាប់ចុងឆ្នាំ ២០២០នេះ សណ្ឋាគារ Rosewood Phnom Penh បានចូលរួមអបអរថ្ងៃឈប់សម្រាកជាមួយអ្នក ដោយការផ្ដល់ជូនយ៉ាងសម្បូរបែប និងមានប្រម៉ូសិនបញ្ចុះតម្លៃពិសេសសម្រាប់អ្នក និងក្រុមគ្រួសារ។

លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មី ជាមួយអារម្មណ៍ដ៏អស្ចារ្យ តាមរយៈប្រម៉ូសិនពិសេសជាច្រើនពី Rosewood Phnom Penh ដូចជា៖

១. ការស្នាក់នៅបន្ទប់ដ៏ប្រណីត អាហារ ៣ ពេល សម្រាប់ ២នាក់ (៤៧៥ ដុល្លារ)៖ (Forging lifelong memories with indulgent stays) ការស្នាក់នៅ និងអាហារ ៣ពេល សម្រាប់មនុស្សពីរនាក់ (ultra-luxury two-night stay) សម្រាប់ ២យប់ជាប់គ្នា ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែធ្នូ តម្លៃតែ ៤៧៥ ដុល្លារក្នុងមួយយប់

អ្នកក៏មានជម្រើស បន្តការស្នាក់នៅបន្ថែម សម្រាប់កម្មវិធី Four-Night Boxing Day Retreat ដែលរួមទាំងការផ្តល់ជូន credit ៥០០ ដុល្លារ សម្រាប់ចំណាយនៅភោជនីយដ្ឋានល្បីឈ្មោះប្រចាំ Rosewood ដូចជា Sense, Rosewood Spa ចាប់ពីថ្ងៃទី ២៦ ដល់ ៣០ ខែធ្នូ ក្នុងតម្លៃ ៨៨៨ ដុល្លារអាមេរិកសម្រាប់ពីរនាក់

សប្បាយរីករាយមួយអស់ដៃ សម្រាប់អ្នកដែលមានកូនតូចៗ ព្រោះថាមានក្រុមការងារ ដែលចាំមើលថែរ និងលេងកម្សាន្ត ជាមួយល្បែងសប្បាយៗនៅក្នុង KIDS PLAYGROUND។

២. ផ្ដល់កាដូជូនខ្លួនឯង និងមនុស្សជាទីស្រលាញ់ (Experiential gifting)

Rosewood មានរៀបចំ និងផ្ដល់ជូននូវ journeys of discovery ដ៏ពិសេសដូចជា៖ ស្ប៉ា, ពិសារតែពេលរសៀល, ញ៉ាំអាហារជប៉ុនពេលល្ងាច, អាហារពេលព្រឹក, ការស្នាក់នៅ។ល។

កាន់តែពិសេសនោះ នៅមានកញ្ចប់ជាច្រើនទៀតដែលមានតម្លៃចាប់ពី ៤៨ ដុល្លារឡើងទៅ។ សម្រាប់ Vouchers អាចទិញតាមអនឡាញ ឬនៅសណ្ឋាគារដោយផ្ទាល់។

អ្នកអាចមានឱកាសក្នុងការឈ្នះរង្វាន់មកកម្សាន្តនៅ Rosewood Phnom Penh ដោយគ្រាន់តែ Follow ហ្វេសបុកផេក Rosewood Phnom Penh បន្ទាប់មកតាមដានប្រតិទិន Advent calender ចាប់ពីថ្ងៃទី ១ ដល់ ២៤ ធ្នូ។

ជាមួយនឹងភោជនីយដ្ឋាន ល្បីៗជាច្រើនហាង៖

  • Brasserie Louis មានទំហំធំទូទាយ ចម្អិនដោយមេចុងភៅលំដាប់ បានកែច្នៃមុខម្ហូបប្លែកៗបែបបារាំង នៅថ្ងៃ Christmas តម្លៃ ៨៩ ដុល្លារក្នុងម្នាក់
  • Zhan Liang ជាភោជនីយដ្ឋានចិន ដែលចម្អិនម្ហូបលំដាប់ពិភពលោក ក្នុងម្នាក់តម្លៃត្រឹមតែ ១៥០ ដុល្លារ
  • IZA Japanese Restaurant ទទួលទានអាហារបែបប្រពៃណី របស់ជប៉ុនដ៏ឈ្ងុយឆ្ងាញ់ និងគ្រឿងសមុទ្រស្រស់ៗលេខមួយ ក្នុងម្នាក់តម្លៃ ១២៨ដុល្លារ
  • Chic Living Room បម្រើតែពេលរសៀល ជាមួយនំខេក និងនំកុម្ម៉ង់ជាច្រើនក្នុងថ្ងៃឈប់សម្រាកប្រចាំថ្ងៃចាប់ពីម៉ោង ៣ ដល់ ៥ល្ងាច តម្លៃក្នុងម្នាក់ ៤៨ ដុល្លារ

ខោនដោនចុងឆ្នាំនៅលើអគារដ៏ខ្ពស់ ទេសសភាពដ៏អស្ចារ្យនៅកណ្ដាលទីក្រុង លោកអ្នកអាចជ្រើសរើសភោជនីយដ្ឋានណាមួយក៏បាននៅក្នុងអគារនេះ ទៅតាមចំណង់ចំណូលចិត្ត។

កាន់តែរំភើបរីករាយ ជាមួយបរិយាកាសដ៏រំជើបរំជួលគយគន់ទេសភាពដ៏ល្អឥតខ្ចោះ នៅលើសូរ៉ាស្កាយបារ (Sora Sky bar) លើអគារ ៣៨ជាន់ តម្លៃចូលរួមគឺ ៥០ដុល្លារបូកបញ្ចូលជាមួយភេសជ្ជៈពីរកែវ

នៅមានជាច្រើនទៀតនៅក្នុង សណ្ឋាគារដ៏ទំនើបមួយនេះ បម្រើជូនលោកអ្នកឲ្យមានក្ដីសុខបំផុត។

ចាំអីទៀត តាមដានព័ត៌មានថ្មីៗដើម្បីទទួលបាន Vouchers និងការបញ្ចុះតម្លៃពី Rosewood Phnom Penh នាថ្ងៃឈប់សម្រាកចុងឆ្នាំ។

សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ ហ្វេបុកផេក៖ Rosewood Phnom Penh

អត្ថបទពេញនិយម