៥ តំបន់នៅភ្នំពេញ សម្បូរបន្ទប់ជួល ធូរថ្លៃល្មមរស់នៅ ពេលមករៀននៅសាកលវិទ្យាល័យ

  • 2020-12-20 04:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង ១ឆ្នាំៗ មានសិស្សរាប់ពាន់នាក់មកពីតាមបណ្ដាខេត្តនានា សម្រុកមករាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ។ ក្នុងន័យជួយសម្រួលនិស្សិតមកពីបណ្ដាខេត្តទាំងអស់ ក្នុងការទទួលបានព័ត៌មានសំខាន់ៗ Sabay សូមលើកយកតំបន់សម្បូរបន្ទប់ជួល ដែលជាព័ត៌មានចាំបាច់បំផុតមុនឡើងមករាជធានីភ្នំពេញ ដូចខាងក្រោមនេះ៖

១. តំបន់ស្ទឹងមានជ័យ ក្នុងមួយបន្ទប់ចន្លោះពី ៥០ទៅ៦០ដុល្លារ អាស្រ័យជាន់លើឫជាន់ក្រោម តំបន់ពេទ្យរុស្សី និស្សិតមកពីខេត្តភាគច្រើនពេញនិយមស្នាក់នៅតំបន់នោះ ដោយសារតម្លៃសមរម្យចន្លោះពី ៤០ ទៅ ៦០ដុល្លារ

២. តំបន់ចាក់អង្រែក្រោម តម្លៃចន្លោះពី ៤០ទៅ ៦០ ដុល្លារ

៣. តំបន់សំណង់១២ តម្លៃចន្លោះពី ៤០ ទៅ ៧០ ដុល្លារ

៤. តំបន់ស្រះចក តម្លៃចន្លោះពី ៦០ ទៅ ៨០ ដុល្លារ

៥. តំបន់ក្រោយសាលាវ៉ាន់ដា តម្លៃចន្លោះពី ៥០ទៅ ៧០ដុល្លារ ៕

អត្ថបទ៖ វឌ្ឍនៈ