ធ្លាប់ទេ ខែរងាក្រោកម៉ោង៤ អាំងភ្លើងជុំគ្នា?
- 2020-12-22 03:32:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ទេ ខែរងាក្រោកម៉ោង៤ អាំងភ្លើងជុំគ្នា?
ចន្លោះមិនឃើញ
រដូវរងាចូលមកដល់ហើយ គ្រប់គ្នាមិនថា នៅភ្នំពេញរឺនៅតាមបណ្តាខេត្តនោះទេ ត្រៀមអាវរងាដើម្បីពាក់ការពារខ្លួនឲ្យមានកំដៅក្នុងការទប់ទល់និងភាពត្រជាក់។ ជាពិសេសអ្នកនៅតាមបណ្តាខេត្តហាក់រងាខ្លាំងជាងអ្នកនៅទីក្រុង យប់ខ្លះគេងមិនលក់ផងក៏មាន ដោយសារតែត្រជាក់ពេក ជាពិសេសចាស់ៗ គាត់តែងក្រោកពីព្រលឹមស្រាងៗនាំគ្នាបង្កាត់ពូនជាពំនូកបំពក់ភ្លើង ហើយអង្គុយជុំវិញភ្នក់ភ្លើង ដើម្បីទទួលបានកំដៅកុំឲ្យរងា។ នេះជាទម្លាប់របស់អ្នកនៅតាមបណ្តាខេត្ត ស្ទើរគ្រប់ផ្ទះទៅហើយ ដែលមានទម្លាប់បែបនេះ ក្នុងរដូវរងាចូលមកដល់ ។
បើនិយាយពីអនុស្សាវរីយ៍ទាំងនេះ មានតែអ្នកនៅខេត្តតាមស្រុកស្រែចំការទេ ដែលធ្លាប់ទទួលបានអារម្មណ៍បែបនេះ ហើយនេះជាអ្វីដែលគ្រប់គ្នាមិនអាចភ្លេចបាន ជាមួយបងប្អូន ជីដូនជីតា អ្នកជិតខាង៕