៧ វិធីនេះ ជាដំណោះស្រាយដ៏ល្អ បើខាងស្រីមិនដល់ចំណុចកំពូល
- 2020-12-22 04:17:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ វិធីនេះ ជាដំណោះស្រាយដ៏ល្អ បើខាងស្រីមិនដល់ចំណុចកំពូល
ចន្លោះមិនឃើញ
ការមិនឈានដល់ចំណុចកំពូលនៃតម្រេក គឺជាធាតុផ្សំដ៏សំខាន់មួយ ក្នុងសមរភូមិលើគ្រែសម្រាប់ជីវិតប្ដីប្រពន្ធ។ ដើម្បីកែខៃចំណុចនេះ សូមមើល ៧វិធី ខាងក្រោម៖
១.ពិភាក្សាជាមួយដៃគូជាមុន៖ មុនពេលយើងទៅព្រឹក្សាជាមួយអ្នកជំនាញ គួរតែនិយាយគ្នាពីរឿងនេះជាមួយដៃគូសិន។ ព្រោះពេលខ្លះអាចមកពីខាងគេ ឬមកពីបរិយាកាសដដែល។
២.បង្កើតអារម្មណ៍៖ នេះជាវិធីល្អ ដើម្បីឲ្យជីវិតលើគ្រែកាន់តែរលូន។ ការបង្កើតអារម្មណ៍ដោយខ្លួនឯង ដូចជាញ៉ាំអាហារក្រោមពន្លឺភ្លើងទាន ស្លៀកសំលៀកបំពាក់សិចស៊ីខ្លះ នោះអារម្មណ៍ស្រើបស្រាល ព្រមដោយភាពស្និទ្ធស្នាលនឹងជួយបាន។
**៣.សាសងគ្នាធ្វើដូចជាគ្រាដំបូង**៖ ជីវិតផ្លូវភេទ ត្រូវការភាពផ្អែមល្ហែម ដូចនេះគូខ្លះព្រោះតែរស់នៅជាមួយគ្នាយូរពេក ក៏បាត់បង់ភាពស្និទ្ធស្នាលដូចគ្រាដើម។ វិធីល្អគួរតែចាប់ផ្ដើមនិយាយសាសងគ្នាឲ្យដូចគ្រាដំបូង ទើបអ្នកទាំងពីរកាន់តែស៊ីជម្រៅ។
៤.ចាប់ផ្ដើមដោយយឺតៗ៖ បើខ្លាចមិនដល់ចំណុចកំពូល គួរតែប្រាប់ដៃគូឲ្យចាប់ផ្ដើមឡើងយឺតៗ។ ព្រោះការដែលមិនឆាប់វាយសម្រុក ធ្វើឲ្យអ្នកទាំងពីរមានអារម្មណ៍ស្រើបស្រាលខ្លាំង និងពេញដោយថាមពល។
៥.កុំច្រើនដងពេក៖ អ្នកខ្លះព្រោះតែធ្វើរឿងនេះច្រើនដងពេក ដែលធ្វើឲ្យយូរៗទៅគ្មានអារម្មណ៍ដឹងថាខ្លួនឯងដល់ចំណុចកំពូល ឬក៏អត់ទេ។
.៦.សម្រាកខ្លះ៖ បើដឹងថាខ្លួនមិនបានដល់ចំណុចកំពូលទេ គួរពន្យារពេលដល់បីថ្ងៃម្ដង ឬមួយសប្ដាហ៍ ២ ដងបានហើយ ដើម្បីឲ្យអារម្មណ៍ពុះកញ្ជ្រោលឡើងវិញ។
៧.កុំធ្វើដោយបង្ខំ៖ បើខ្លួនមិនពេញចិត្តនឹងធ្វើទេ តែនៅតែបង្ខំខ្លួនឯងឲ្យប្រព្រឹត្តបែបនោះទៀត គឺជាមូលហេតុដែលមិនដល់ចំណុចកំពូល។ ម្យ៉ាងទៀតការដែលដៃគូចាប់បង្ខំ ទាំងភាគីខាងស្រីគ្មានអារម្មណ៍ គឺគ្មានក្ដីសុខសោះឡើយ៕
ចុចអាន៖ ស្រីៗចូលចិត្តបញ្ចេញសំឡេងពេលកំពុងប្រយុទ្ធ ដោយសារហេតុផលទាំងនេះ!