ក្លឹប​កម្សាន្ត​រាត្រី​ល្បី​ទាំង​ ៥​ នៅ​បាង​កក

  • 2014-11-22 01:30:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាង​កក​ បេះ​ដូង​នៃ​ប្រទេស​ថៃ​ ដែល​ជា​រាជធានី​សម្បូរ​ទៅ​ដោយ​កន្លែង​កម្សាន្ត​សប្បាយ​រីករាយ​ទាំង​ថ្ងៃ​ ទាំង​យប់​ ពោល​គឺ​អ្នក​ណា​បាន​ទៅ​លេង​ម្ដង​ហើយ​ ចង់​ទៅ​លេង​ម្ដង​ទៀត​មិន​ខាន។

 

​​ពេល​ណា​អ្នក​ទាំង​អស់​គ្នា​ ​បាន​ទៅ​ដល់​ទឹក​ដី​ក្រុង​បាងកក​ អ្នក​ពិត​ជា​នឹង​ឃើញ​ បារ​ ក្លឹប​រាត្រី​ កំពុង​បើក​បម្រើ​នៅ​តាម​ដង​ផ្លូវ​នានា បន្ត​កន្ទុយ​គ្នា​យ៉ាង​ស្អេកស្កះ​ដូច​ផ្សិត ។ ដោយ​សារ​តែ​មាន​ ក្លឹប​រាត្រី​ច្រើន​ពេក​បែប​នេះ​ហើយ ទើប​អ្នក​ខ្លះ​ពិបាក​សម្រេច​ចិត្ត​ថា​​ គួរ​ចូល​រាំ​លេង​ក្នុង​ក្លឹប​ណាមួយ ។

 

អីចឹង​ ក្លឹប​កម្សាន្ត​រាត្រី​ទាំង​ ៥​ នេះ​ គួរ​តែ​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នក៖

 

១. Levels Club & Lounge ៖ បម្រើ​ជូន​ សម្រាប់​ភ្ញៀវ​ទេសចរ​ និង​ប្រជាជន​ថៃ ឲ្យ​ចូល​រាំ​លេង​ចាប់​ពី​ម៉ោង​ ៩ យប់​ ដល់​ម៉ោង​ ៣ ទៀប​ភ្លឺ។ ក្លឹប​នេះ​មាន​ទីតាំងនៅ​​ Sukhumvit 11។ ​តន្ត្រី​រាំ​កម្សាន្ត​ជា​ប្រភេទ​ R&B / House ហើយ​អាច​ចូល​កម្សាន្ត​សប្បាយ​ដោយ​ឥត​គិត​ថ្លៃ។

 

 

២.​ Demo៖ ​បើក​បម្រើ​សេវា​កម្ម​ ដល់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចាប់​ពី​ម៉ោង​ ៨​ យប់​ ដល់​ ២​ រំលង​អធ្រាត្រ។ ក្លឹប​នេះ​មាន​ទីតាំង​នៅ​ Thong Lor Soi 10 ។ ​ប្រភេទ​តន្ត្រី​សម្រាប់​រាំ​កម្សាន្ត​មាន​ដូច​ជា​ Hard House និង​ Techno ហើយ​អាច​ចូល​លេង​ដោយ​មិន​ចាំ​បាច់​បង់​ប្រាក់។

 

 

៣. Slim & Flix៖ ​ក្លឹប​រាត្រី​នេះ​មាន​ទាំង​ យុវវ័យ​ បរទេស​ និង​ វ័យ​ចំណាស់​ ចូល​មក​កម្សាន្ត​លេង​ជា​រៀង​រាល់​យប់។​​ ចាប់​បើក​ពី​ម៉ោង​ ៨ យប់ ដល់​ ម៉ោង​ ២ អាធ្រាត្រ ហើយ​មាន​ទីតាំង​នៅ​ RCA ។​ អ្នក​ទាំង​អស់​គ្នា​ អាច​រាំ​លេង​ចង្វាក់​បែប Hip Hop និង​ មាន​ការ​ប្រគំ​តន្ត្រី​បែប​ Live Band។ ចំពោះ​ប្រជាជន​ថៃ​មិន​ចាំ​បាច់​ចំណាយលុយ ប៉ុន្តែ​ភ្ញៀវ​បរទេស​ត្រូវ​បង់​ប្រាក់​ ៤០០បាទ។

 

 

៤. Ku De Ta ៖ ​បើក​ពី​ម៉ោង​ ៨ យប់​ ដល់​ ៦ ​ភ្លឺ ហើយ​មាន​ទីតាំង​នៅ​អគារ Sathorn Square Complex​ ជាន់​ទី ៣៩ និង​ ៤០​ លើ​ផ្លូវ 98 North Sathorn។ ចាប់​ពី​ ថ្ងៃ​ចន្ទ ដល់​ សុក្រ​ និង​មុន​ម៉ោង​ ១២​ យប់​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ គឺ​មិន​គិត​ថ្លៃ។ ​តម្លៃ​ចូល​កម្សាន្ត​ ៤០០បាទ​​ ​អាច​ទទួល​បាន​ភេសជ្ជៈ​ពីរ​កែវ​ឥត​គិត​ថ្លៃ។

 

 

៥. Grease Nightclub៖ ភ្ញៀវ​គ្រប់​វ័យ​ គ្រប់​សញ្ជាតិ ​អាច​ចូល​កម្សាន្ត​សប្បាយ​ចាប់​ពី​ម៉ោង​ ៨ យប់​ត​ទៅ​ ហើយ​មាន​ទីតាំង​នៅ​ 46/12-13 Sukhumvit Soi 49 ។ ​បម្រើ​តន្ត្រី​សម្រាប់​ការ​ស្ដាប់​ និង​រាំ​លេង​ ដូច​ជា​ Dubstep D'n'B និង​ House ។

 

 

​តើ​អ្នក​ទាំង​អស់​គ្នា​ធ្លាប់​ស្គាល់​ ឬ​ទៅ​លេង​ក្លឹប​ណា​មួយ​ ​ដែរ​ទេ?

 

អាន អ្នក​មមើ​មិន​អី​ឡើយ តែ​​អ្នក​បន្ថែម​ល្បោយ ធ្វើ​ឱ្យ​គេ​ផ្អើល​ពេញ​ភូមិ!

អាន សម្ពោធ “THE HUNGER GAMES” យប់​មិញ មាន​ម៉ូដែល​ក្រៅ​អាជីព​ដើរ​ម៉ូដ ល្អ​មើល​តើ!

 

​ប្រែ​សម្រួល​៖ សែម សុធារិទ្ធ ​ប្រភព៖ bangkok

អត្ថបទពេញនិយម