គួរដឹង! ចូលចិត្តញ៉ំាម្ទេសហឹរខ្លាំង ដល់បែកញើសជោកខ្លួន តាមពិតល្អចំពោះសុខភាព

  • 2020-12-23 12:51:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់សង្ស័យច្រើនមកហើយ អំពីការញ៉ាំរបស់ហឹរ ពិសេសអ្នកចូលចិត្តញ៉ាំម្ទេសច្រើន ដោយមានការនិយាយតៗគ្នា អំពីបញ្ហាសុខភាពដែលអាចកើតមាន ដូចជា រាគ, ក្តៅក្នុង, ក្រហាយក្រពះ, ឈឺក្រពះ, ពោះវៀន, និងការពិបាកបន្ទោរបង់ជាដើម។

វាជាការពិត ការញ៉ាំម្ហូបហឹរៗ អាចមានផលល្អ និង អាក្រក់ ដោយអាស្រ័យទៅលើរាងកាយ និងសុខភាពមនុស្សម្នាក់ៗ។ ប៉ុន្តែបើតាមការស្រាវជ្រាវបានបញ្ជាក់ថាការញ៉ាំអាហារហឹរ ឬម្ទេសច្រើន អាចផ្តល់ប្រយោជន៍ច្រើនជាងផលអាក្រក់ ប្រសិនបើអ្នកទទួលទានត្រូវកម្រិតត្រឹមត្រូវរបស់វា។

ប្រយោជន៍ដែលអាចកើតមានពីការញ៉ាំអាហារមានជាតិហឹរខ្លាំងមានដូចជា ៖

១. កាត់បន្ថយការឈឺចាប់ ៖ សារធាតុកាប់សៃស៊ីន (Capsaicin) ដែលនៅក្នុងម្ទេស ចូលទៅភ្ញោចសរសៃប្រសាទ អាចជួយកាត់បន្ថយការឈឺចាប់ ពាសពេញរាងកាយ។

២. ស្រកទម្ងន់៖ ការលើសទម្ងន់ អាចបង្កហានិភ័យដល់សុខភាពរបស់អ្នក ដូចជាជំងឺបេះដូង, ទឹកនោមផ្អែម, និងលើសឈាមជាដើម។ សារធាតុ កាប់សៃស៊ីន (Capsaicin)ដដែលនេះ អាចជួយកាត់បន្ថយចំណង់អាហារ ព្រមទាំងដុតជាតិខ្លាញ់ផងដែរ។

៣. ប្រឆាំងជំងឺបេះដូង៖ សារធាតុ កាប់សៃស៊ីន (Capsaicin) ជួយឲ្យសរសៃឈាមរីកធំ អាចធ្វើសម្ពាធឈាមអ្នកធ្លាក់ចុះ។

៤. ការពារជំងឺមហារីក៖ សារធាតុ Curcumin នៅក្នុងម្ទេស មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកោសិកាមហារីក ដែលអ្នកស្រាវជ្រាវបានរកឃើញ។ អាហារដែលមានជាតិហឹរ អាចជួយកាត់បន្ថយជំងឺមហារីកសុដន់, មហារីកក្រពះ, មហារីកមាត់ស្បូន, និងជំងឺមហារីកផ្សេងទៀត។

៥. មានសារធាតុចិញ្ចឹមច្រើន៖ នៅក្នុងម្ទេសផ្ទាល់មានវីតាមីន A និងវីតាមីន C រួមជាមួយសារធាតុរ៉ែផ្សេងទៀត។ វាអាចធ្វើឲ្យរាងកាយអ្នក ទទួលបានវីតាមីនទាំងនោះ នៅពេលដែលអ្នកបន្ថែមម្ទេសទៅក្នុងរបបអាហាររបស់អ្នក។

៦. ល្អសម្រាប់ក្រពះ៖ ទោះបីជាមានគេនិយាយតៗ គ្នាអំពីបញ្ហាក្រពះពិតមែន ប៉ុន្តែវាបែរជាល្អសម្រាប់ក្រពះទៅវិញទេ។ ជាតិហឹរនៅក្នុងអាហារ បានចូលទៅកាត់បន្ថយបរិមាណអាស៊ីតនៅក្នុងក្រពះ និងកាត់បន្ថយជំងឺដំបៅក្រពះបាន ៥០% ទៀតផង៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ www.healthdigezt.com

សុភារម្យ