វីរុសកូវីដ-១៩ បំលែងខ្លួនថ្មី ចូលដល់ប្រទេសមួយនៅអាស៊ានហើយ!
- 2020-12-24 03:23:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរុសកូវីដ-១៩ បំលែងខ្លួនថ្មី ចូលដល់ប្រទេសមួយនៅអាស៊ានហើយ!
ចន្លោះមិនឃើញ
វីរុសកូវីដ-១៩ បំលែងខ្លួនថ្មី បានចូលមកដល់ប្រទេសអាស៊ានហើយ គឺប្រទេសសិង្ហបុរី។ ក្រសួងសុខាភិបាលសិង្ហបុរី បានបញ្ជាក់អះអាងថាអ្នកដែលផ្ទុកវីរុសកូរ៉ូណាប្រភេទ B117 ជាស្ត្រីអាយុ ១៧ឆ្នាំ ដែលសិក្សានៅអង់គ្លេស ចាប់តាំងពីខែសីហាមក។ នាងបានវិលមកសិង្ហបុរីកាលពីថ្ងៃ៦ ខែធ្នូ ចាប់ក្តៅខ្លួនកាលពីថ្ងៃ៧ ធ្នូ និងត្រូវបានបញ្ជាក់ថាមានវីរុសកូរ៉ូណាប្រភេទថ្មីនៅថ្ងៃ ៨ ធ្នូ។
ក្រសួងបាននិយាយថា «ឥឡូវអ្នកណាដែលបានទាក់ទងនាងត្រូវបានធ្វើចត្តាឡីស័ក និងធ្វើតេស្តិ៍អវិជ្ជមាននៅចុងរយៈពេលចត្តាឡីស័ក។ បច្ចុប្បន្នមិនមានភស្តុតាងបង្ហាញថា វីរុសប្រភេទ B117 កំពុងឆ្លងនៅក្នុងសហគមន៍សិង្ហបុរីទេ»។
កាលពីថ្ងៃពុធ សិង្ហបុរី មានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២១ករណី នាំអោយប្រទេសនេះមានអ្នកឆ្លងសរុបតាំងពីមុនមកចំនួន ៥៨ ៤៨២នាក់៕