ហាត់​រាំ​ចង្វាក់​បរទេស​ថ្ងៃ​ទី១ ស្រី​ស្អាត Jimmy ចាយ​រាង​សិចស៊ី​អស់​ស្ទះ!

  • 2020-12-24 03:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ទូរទស្សន៍ កញ្ញា Jimmy បាន​ចាយ​មន្ត​ស្នេហ៍​ថ្មី​ទៀត ក្រោយ​ពី​ចេញ​វីដេអូ​ឃ្លិប​ថ្មី​មួយ​លើ​យូធូប ឃើញ​នាង​បង្ហាញ​រាង​សិចស៊ី រាំ​កាច់​ចង្កេះ ល្វតល្វន់ គន់​មើល​ទៅ​ទាំង​ស្អាត ទាំង​សិចស៊ី។

កញ្ញា Jimmy ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​តារា​ស្រី​មួយ​ដួង​ដែល​មាន​រូបរាង​សម​សួន​ឥតខ្ចោះ​តាំង​ពី​ក្បាល​មក​ដល់​ចុង​ជើង។ ពិសេស​បំផុត គឺ​រាង​ខ្ពស់​ស្រឡះ ស្វែល គួរ​ឲ្យ​គយគន់ ដែល​គេ​ហៅ​ថា រាង Gold ជា​ប្រភេទ​រូបរាង​ល្អ កម្រ​រក​បាន។ អំណោយ​ផល​ដូច្នេះ​ឯង ទើប​គេ​ឃើញ​សាមី​ខ្លួន​ថត​រូប​បង្ហាញ​រាង​ដ៏​ល្អ​ឯក​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយ​ៗ។

ហើយ​ថ្មី​នេះ តារា​ស្រី ក៏​បាន​សាង​ភាព​ទាក់ទាញ​ថ្មី​ទៀត តាម​រយៈ​វីដេអូ​នាង​រៀន​រាំ​ចង្វាក់​បរទេស​មួយ។ តាម​រយៈ​វីដេអូ​នេះ Jimmy ប្រាប់ថា នេះ​គឺ​ជា​ថ្ងៃ​ទី​១​របស់​នាង សម្រាប់​ការ​ចូល​រៀន​រាំ​ចង្វាក់​បរទេស​មួយ​ហៅ​ថា "Zumba”។ Zumba គឺ​ជា​ប្រភេទ​ចង្វាក់​រាំ​មួយ​ប្រភេទ​របស់​នារី ដើម្បី​ទទួល​បាន​រូបរាង​កាន់​តែ​ស្អាត។ ត្បិត​ថា ចង្វាក់​នេះ ហាក់​នៅ​ថ្មី​ថ្មោង​នៅ​កម្ពុជា​យើង ប៉ុន្តែ​ពេញ​និយម​ណាស់​សម្រាប់​នារី​នៅបរទេស ដែល​គេ​ឃើញ​ពួក​គេ​ជួន​រាំ​ម្នាក់​ឯង ជួន​រាំ​ជា​ក្រុម។

សម្រាប់​ពិធីការិនី​ទូរទស្សន៍​ភីអិនអិន ទើប​តែ​ចូល​រាំ​ថ្ងៃ​ទី​១ប៉ុណ្ណោះ។ វេលា​នោះ Jimmy បាន​ស្លៀក​ឈុត​កីឡា ខោ​ស្ព័រ​ពណ៌ស បន្សុី​គ្នា​នឹង​អាវ​រឹបរាង​ពណ៌​ខ្មៅ។ មាន​រូបរាង​ស្អាត​ស្រាប់ ដល់​មក​ប្រទះ​ចង្វាក់​រាំ​កាច់​ចង្កេះល្វតល្វៃ​ថែម​ទៀត គេ​មើល​ឃើញ​ថា ពិធីការិនី​ខ្ពស់ស្រឡះ​រូប​នេះ ពិត​ជា​សិចស៊ី​ទាក់​ភ្នែក​មែន។ តោះ...ទស្សនា Jimmy ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទថ្មី