ផាប់បែប Outdoor បើកថ្មីកណ្តាលក្រុង លេងរូបស្អាតៗតាមជញ្ជាំងឡើងទាក់ភ្នែកកំពុងចុះ២០%

  • 2020-12-25 06:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើអ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូ​វត្រសក់​ផ្អែម (ផ្លូវ​លេខ ៦៣) ក្នុង​សង្កាត់​បឹង​កេងកង​១ មក​ដល់​កែង​ផ្លូវ​លេខ ៣៣៤ (កែង​ហាង​តែ​គុជ An Cha) បត់​ឡើង​ទៅ​ផ្លូវ​ព្រះ​មុនីវង្ស អ្នក​នឹង​ប្រទះ​ឃើញ​ហាង​ថ្មី មាន​ភ្លើង​ចែង​ចាំង ស្អាត​ទាក់​ភ្នែក​មួយ​បែប outdoor ឈ្មោះ​ថា Pentagon ។

ទើប​បើក​ទ្វា កាល​ពី ចុងខែ​វិច្ឆកា ២០២០នេះ Pentagon គឺ​ជា​ហាង​អាហារ​​បែប​ផាប់​សម័យ​ថ្មី​ដែល​​ផ្តល់​នូវ​អារម្មណ៍​លំហែ ប្រៀប​បាន​នឹង​​អង្គុយ​ញុំា​អី ជជែក​គ្នា​លេង នៅ​កណ្តាល​សួន​ច្បារ​ ប៉ះ​ខ្យល់​ត្រជាក់ៗ ស្រស់​ស្រាយ មនោរម្យ​អម​ដោយ​សូរ​តន្ត្រី ដ៏​សែន​រ៉ូមែន​ទិច និង​កន្ត្រាក់​អារម្មណ៍។

លើស​ពី​បរិយាកាស​អណ្តែត​អណ្តូង​នេះ Pentagon ថែម​ទាំង​មាន​លក់​ម្ហូប និង​ ភេសជ្ជៈ​ជាច្រើន​មុខ​ឆ្ងាញ់់ៗ ក្តៅៗ យ៉ាង​សម្បូរ​បែប​ស្រប​តាម​ចំណង់​ចំណូល​ចិត្ត​មនុស្ស​សម័យ​ថ្មី ក្នុង​តម្លៃ​សមរម្យ។

សម្រាប់​ឱកាស​អបអរ ការ​បើក​សម្ពោធ​ហាង​ថ្មី ក៏​ដូច​ជា​ឆ្នាំ​ថ្មី Pentagon បាន​ចេញ​ប្រូម៉ូសិន​ពិសេស​ ចុះថ្លៃ ២០% លើ​ភេសជ្ជៈ​គ្រប់​ប្រភេទ ព្រម​ទាំង​ម្ហូប​អាហារ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់។

ចាំ​អី​ទៀត? ជួប​ជុំ​សប្បាយ​រីក​រាយ​ក្នុង​បរិយាកាស​ថ្មី ប្លែក​ចម្លែក​អារម្មណ៍ អម​ដោយ​ម្ហូប​ឆ្ងាញ់ និង ភេសជ្ជៈ​សម្បូរ​បែប កុំ​រំលង​ Pentagon ឲ្យ​សោះ!

សម្រាប់​ព័ត៌មាន​បន្ថែម ៖

  • ទីតាំង ៖ នៅ ផ្ទះលេខ ៤០ ផ្លូវ៣៣៤ បឹងកេងកង ១ រាជធានីភ្នំពេញ
  • លេខ​ទូរស័ព្ទ៖ 089 919 199
  • ហ្វេស​ប៊ុក​ផេក៖ Pentagon-Cambodia
  • ផែនទី៖ https://goo.gl/maps/JRa48JRfG7wW7Z1C7

អត់​ប្លែក​ម៉េច​បាន មើល​តែ​រូប​រាង និង​ការ​តុបតែង​ក៏​ទប់​ចិត្ត​មិន​បាន​ដែរ៕

សុភាវី

បិទ