ប្រយ័ត្នកូនៗបំផុត! ឆ្កែខាំ ចាក់វ៉ាក់សាំងពេទ្យនៅផ្ទះ លុះ ៧ថ្ងៃក្រោយ ជួបរឿងដ៏រន្ធត់ចិត្ត

  • 2020-12-27 09:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកឪពុកមួយរូបបង្ហោះសារធ្វើចិត្តមិនទាន់បាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយកូនជាទីស្រឡាញ់ ក្លាយជាមនុស្សខុសប្រក្រតី បាត់ការចងចាំ ក្ដៅញាក់ ធ្វើកាយវិការចម្លែក បញ្ចេញសំឡេងព្រូសតាមសត្វឆ្កែ ក្រោយពីកូនប្រុសត្រូវឆ្កែខាំ កាលពី ៧ ថ្ងៃមុន ។

គណនីហ្វេសប៊ុក Ear Vibol បានបង្ហោះសារខ្លោចចិត្តអាណិតដល់កូនយ៉ាងដូច្នេះថា៖ «ហេតុអីរឿងមួយនេះធ្លាក់លើកូនជាទីស្រលាញ់របស់ខ្ញំ មិនអាចធ្វើចិត្ត មិនអាចទទួលយក កូនខ្ញំត្រូវបានឆ្កែខាំ ហើយកបានចាក់វ៉ាក់សាំង នៅផ្ទះពេទ្យចំនួនពីដង ដល់បាន 7 ថ្ងៃ កូនខ្ញំក្តៅញាក់ និងមានអាការៈធ្ងន់ធ្ងរឥលូវកូនខ្ញំបាត់ការចងចងចាំហើយ វង្វេង និងកាយវិការចម្លែក ហើយមានធ្វើសំឡេងតាមឆ្កែព្រុសទៀត បើបងប្អូនមានដំណឹង ខាងណាអាចព្យាបាលជំងឺឆ្កែខាំនេះបាន សូមមេត្តប្រាប់ខ្ញំបាទផង សូមជួយយកបុណ្យទៅពុកម៉ែបងប្អូនអើយ ពេលនេះខ្ញំនៅមន្ទីពេទ្យគន្ធបុប្ផា កំពុងរង់ចាំកាពិនិត្យតាមដានមេរោគដោយគ្រូពេទ្យ» ។

នេះក៏ជាសារមួយដាស់តឿនដល់ឪពុកម្ដាយគ្រប់រូប សូមកុំធ្វើប្រហែសឱ្យសោះ ករណីឆ្កែ ឬ ឆ្មាខាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជំនាញ ពិសេសកន្លែងទទួលវ៉ាក់សាំងបង្កាជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានជាតិប៉ាស្ទ័រ ។

គួរឱ្យដឹងថា ជម្ងឺឆ្កែឆ្កួត (Rabies) គឺជាជម្ងឺឆ្លងដែលបណ្ដាលឲ្យមានការរលាកខួរក្បាលយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងពពួកសត្វដែលមានឈាមក្ដៅផ្សេងៗទៀត ។ អាការៈរោគដំបូងៗអាចមានជាអាទិ៍ៈ ក្ដៅខ្លួន និងឈឺឆៀបៗនៅត្រង់កន្លែងដែលមុត។[១] អាការៈរោគទាំងនេះមានបន្តដោយអាការៈរោគមួយ ឬច្រើនដូចតទៅ: ចលនាដោយបង្ខំ, ឥរិយាបថសប្បាយលីលា, ខ្លាចទឹក, មិនអាចកម្រើកផ្នែកណាមួយនៃរាងកាយបាន, វង្វេងវង្វាន់, និងការបាត់បង់ស្មារតី ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី